ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្ររាប់ពាន់នាក់ចូលរួមអបអរសាទរការដង្ហែពាន Euro 2024 តាមដងផ្លូវក្នុងទីក្រុងម៉ាឌ្រីដ

ចែករំលែក៖

អ្នកគាំទ្ររាប់ពាន់នាក់បានចូលរួមការប្រារព្ធពិធីតាមដងផ្លូវក្នុងទីក្រុង Madrid បន្ទាប់ពីម្ចាស់ជើងឯក Euro 2024 អេស្ប៉ាញបានវិលត្រឡប់មកមាតុប្រទេសវិញដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីព្រះមហាក្សត្រអេស្ប៉ាញ និងរាជវង្សានុវង្ស ព្រមទាំងថ្នាក់ដឹកនាំប្រទេសនេះផងដែរ។

ក្រុមគោជល់អេស្ប៉ាញបានយកឈ្នះអង់គ្លេស ២-១ នៅវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យក្នុងទីក្រុងប៊ែរឡាំង ដើម្បីឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបជាលើកទី៤របស់ពួកគេ។

ក្រុមជម្រើសជាតិអេស្ប៉ាញបានធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ទៅកាន់រដ្ឋធានីអេស្ប៉ាញកាលពីថ្ងៃចន្ទ ហើយបានជួបជាលើកដំបូងជាមួយព្រះមហាក្សត្រអេស្ប៉ាញ Felipe VI និងរាជវង្សានុវង្សរបស់ព្រះអង្គ។

បន្ទាប់មក ពិធីជប់លៀងបានបន្តចូលទៅក្នុងទីក្រុង ខណៈដែលអ្នកគាំទ្របានប្រមូលផ្តុំគ្នានៅទីលាន Cibeles និងតម្រង់ជួរតាមដងផ្លូវសម្រាប់ក្បួនដង្ហែរដោយរថយន្តក្រុង ដែលមានកីឡាករជម្រើសជាតិ និងពានរង្វាន់យូរ៉ូ។ ខាងក្រោមនេះគឺជារូបភាពមួយចំនួននៃការប្រារព្វពិធីដង្ហែពាន និងការស្វាគមន៍របស់ព្រះមហាក្សត្រអេស្ប៉ាញ៖ (រូបភាព ៖ BBC Sport)


ចែករំលែក៖