ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ករណីលោកចៅសង្កាត់ចោមចៅទី២ប្រើហិង្សាលេីក្មេងប្រុសអាយុ១៥ឆ្នាំពេលនេះបានដោះស្រាយបញ្ចប់រឿងហេីយ

ចែករំលែក៖

ភ្នំពេញ៖ ពាក់ព័ន្ធករណីដែលលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានប្រើដៃទះកំផ្លៀងក្មេងប្រុសម្នាក់អាយុ១៥ឆ្នាំ ដែលត្រូវជាចៅប្រុសរបស់លោកអនុប្រធានភូមិកប់គង ពេលនេះត្រូវបានបញ្ចប់រឿងហេីយ ដោយសារមានការភាន់ច្រឡំគ្នាតែប៉ុណ្ណោះ។ នេះបេីតាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះនៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

សូមរំលឹកថា  កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ២០២៤  លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានប្រេីដៃទះកំផ្លៀងទៅលេីយុវជនម្នាក់ឈ្មោះ សឿង ណារ៉ូត អាយុ១៥ឆ្នាំ ជាសិស្សរស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារតែយុវជនរូបនោះនាំចៅប្រុសរបស់គាត់ដេីរលេង។

ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលេីនេះ លោកចៅសង្កាត់បានដោះស្រាយរួចរាល់ហេីយ ដោយលោកបានសុំទោសទទួលកំហុសនិងចេញថ្លៃព្យាបាលទៅលេីយុវជនរងគ្រោះ ដោយគិតថាជារឿងភាន់ច្រឡំ ហេីយភាគីឪពុកម្តាយយុវជនរងគ្រោះក៏ព្រមទទួលដែរ ដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖