អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ “ពួកយើងមានសុទិដ្ឋិនិយមក្នុងរយៈពេលយូរចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន។ ជឿជាក់ថា ស្របនឹងពេលដែលគោលនយោបាយកាន់តែច្រើនត្រូវបានដាក់ចេញនិងអនុវត្ត សេដ្ឋកិច្ចចិននឹងរីកចម្រើនទៅរកភាពល្អប្រសើរ ហើយក្រុមហ៊ុនOSIMក៏នឹងទទួលការអភិវឌ្ឍថែមមួយកម្រិតទៀតផងដែរ”។បន្ទាប់ពីរដ្ឋាភិបាលចិនបានចេញផ្សាយទិន្នន័យសេដ្ឋកិច្ចជាតិក្នុងឆមាសទី១ឆ្នាំនេះកាលពីថ្ងៃទី១៥ខែកក្កដា ។គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ លោកស្រីWangMinzhiអគ្គនាយករងនៃក្រុមហ៊ុនOSIMដែលជាម៉ាក់ផលិតផលប្រើប្រាស់ក្នុងគ្រួសារដ៏ល្បីឈ្មោះរបស់សិង្ហបុរីបានថ្លែងដូចពោលខាងលើនេះ។
តើជំនឿចិត្តបែបនេះបានមកពីណា?យើងអាចរកឃើញចម្លើយពីក្នុងទិន្នន័យ។ឆ្លងតាមរយៈការគណនាជាជំហានដំបូង ផលិតផលក្នុងស្រុកសរុបនៃប្រទេសចិននៅឆមាសទី១គឺប្រហែលជាង៦១ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ និយាយជារួម គឺផលិតកម្មបានកើនឡើងដោយនឹងនរ តម្រូវការបានស្តារឡើងវិញជាបន្តបន្ទាប់ ហើយកម្លាំងចលករថ្មីបានរីកចម្រើនយ៉ាងលឿន ។ល។ សេដ្ឋកិច្ចចិនបានបន្តនិន្នាការទៅរកភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់។
គេហទំព័រ «CCFR China state-controlled media » បានលើកឡើងថា ៖ សមិទ្ធផលនេះគឺទទួលបានដោយមិនងាយទេ។ បើមើលពីផ្ទៃអន្តរជាតិ តាំងពីចូលឆ្នាំនេះមក កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ ការប៉ះទង្គិចផ្នែកភូមិសាស្រ្តនយោបាយមានភាពកាន់តែតានតឹង ហើយប្រទេសលោកខាងលិចមួយចំនួនបានឃោសនាបំប៉ោងពី”ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច”ជាមួយប្រទេសចិន។ ក្នុងបរិបទបែបនេះ ល្បឿនកំណើននៃផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងត្រីមាសទី១បានលឿនជាងអង្គភាពសេដ្ឋកិច្ចសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក តំបន់ប្រើប្រាក់អឺរ៉ូនិងជប៉ុនជាដើម។តាមការប៉ាន់ប្រមាណ នៅឆមាសទី១ឆ្នាំនេះ ល្បឿនកំណើននៃសេដ្ឋកិច្ចចិននៅតែនាំមុខគេលើផ្ទៃអន្តរជាតិ ហើយនៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់និងកម្លាំងប្រកបដោយស្ថិរភាពនៃកំណើនសេដ្ឋកិច្ចសកលផងដែរ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ មើលពីក្នុងប្រទេស បើនិយាយចំពោះប្រទេសចិនដែលជាអង្គភាពសេដ្ឋកិច្ចធំទី២លើទូទាំងពិភពលោក ការសម្រេចបាននូវកំណើនដោយល្បឿនលឿនបែបនេះ វាមានតម្លៃដ៏វិសេសវិសាល។ ដោយរងឥទ្ធិពលពីកត្តារយៈពេលខ្លី ដូចជាធាតុអាកាសអាក្រក់ជ្រុល និងគ្រោះទឹកជំនន់ជាដើម ល្បឿនកំណើននៃសេដ្ឋកិច្ចចិនក្នុងត្រីមាសទី២មានការធ្លាក់ចុះខ្លះ ប៉ុន្តែ បើមើលពីរយៈពេលវែងនិងមធ្យម និន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរនិងមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ។ ឧទាហរណ៍ដូចជានៅត្រីមាសទី២ឆ្នាំនេះ ទ្រង់ទ្រាយនៃសន្ទស្សន៍បរិមាណទូទៅនៅតែធំណាស់ សន្ទស្សន៍បរិមាណវត្ថុពិតបានកើនឡើងយ៉ាងលឿន ហើយឧស្សាហកម្មថ្មីនិងកម្លាំងចលករថ្មីត្រូវបានថែរក្សានិងពូនជ្រំជាបន្តបន្ទាប់ ប្រការទាំងនេះសុទ្ធតែបញ្ជាក់ថា សេដ្ឋកិច្ចចិនបន្តដំណើរការដោយនឹងនរ។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ព្រមពេលជាមួយគ្នានេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិនក៏បាននាំមកនូវកាលានុវត្តភាពថ្មីដល់ក្រុមហ៊ុនពហុជាតិផងដែរ។ពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងខំប្រឹងយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងជំរុញយ៉ាងស៊ីជម្រៅនូវការធ្វើឧស្សាហូបនីយកម្មបែបថ្មី កម្លាំងចលករថ្មីកំពុងបង្កើតឡើងយ៉ាងលឿន។ នៅឆមាសទី១ឆ្នាំនេះ ល្បឿនកំណើននៃតម្លៃបន្ថែមរបស់ឧស្សាហកម្មកម្មន្តសាលបានលឿនជាងឧស្សាហកម្មធុនមធ្យមនិងធំទាំងអស់ចំនួន២,៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ល្បឿនកំណើននៃការវិនិយោគឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់លឿនជាការវិនិយោគទាំងអស់ចំនួន៦,៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយបរិមាណនៃផលិតផលវៃឆ្លាតនិងបៃតង ដូចជាមនុស្សយន្តដែលផ្តល់សេវា និងរថយន្តថាមពលថ្មីជាដើមបានរក្សាកំណើន២ខ្ទង់ ។ល។ នៅឆមាសទី១ ទំហំនាំចេញរថយន្ត នាវានិងសៀគ្វីរួមបញ្ចូលគ្នាជាដើមនៃប្រទេសចិនសម្រេចបាននូវកំណើនយ៉ាងខ្លាំង ដែលបានជំរុញរចនាសម្ព័ន្ធនៃពាណិជ្ជកម្មជាមួយបរទេសនៃប្រទេសចិនត្រូវបានកែលម្អជាបន្តបន្ទាប់។
បច្ចុប្បន្ននេះ ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលគន្លឹះនៃការស្តារឡើងវិញ ធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់សេដ្ឋកិច្ចដដែល ហើយការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក៏ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ផងដែរ។ ទន្ទឹមនឹងប្រទេសចិនបំផុសយ៉ាងខ្លាំងនូវកម្លាំងរស់រវើកទីផ្សារនិងកម្លាំងចលករផ្ទៃក្នុង ហើយថែរក្សានិងពូនជ្រំជាបន្តបន្ទាប់នូវកម្លាំងផលិតកម្មគុណភាពថ្មី ប្រទេសចិនមានជំនឿចិត្តសម្រេចបាននូវភារកិច្ចពេញមួយឆ្នាំ។ហើយរឿងរ៉ាវ់ស្តីពី”បើចិនល្អ ពិភពលោកនឹងកាន់តែប្រសើរ”ក៏នឹងបន្តទៅទៀតផងដែរ៕
ដោយ ៖ សិលា