ខេត្តព្រះវិហារ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃអង្គារទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញពីកម្រងរូបភាពក្នុងព្រឹត្តិការណ៍ “រត់អបអរសាទរប្រាសាទព្រះវិហារ” “PREAH VIHEAR TEMPLE RUN” ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួប១៦ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
សូមជម្រាបជូនថា កម្រងរូបភាពក្នុងព្រឹត្តិការណ៍ “រត់អបអរសាទរប្រាសាទព្រះវិហារ” “PREAH VIHEAR TEMPLE RUN” ឆ្នាំ២០២៤ បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលមានអ្នកចូលរួមរត់ប្រមាណ ១០០០នាក់ រួមទាំងជនបរទេសមកពី១៣សញ្ជាតិផ្សេងគ្នា។
ព្រឹត្តិការណ៍នេះរៀបចំឡេីងដោយ Run with Sai អាជ្ញាធរជាតិព្រះវិហារ និងទទួលបានការគាំទ្រពី ក្រសួងទេសចរណ៍ ក្រសួងវប្បធម៍ និងវិចិត្រសិល្ប: រដ្ឋបាលខេត្តព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការសម្របសម្រួលដល់ការរៀបចំព្រឹត្តិការណ៍ និងការថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់កីឡាករ កីឡាការិនី និងអ្នកចូលរួមផងដែរ៕ដោយ៖តារា