ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃអង្គារទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៩៥ ៨៣១នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥១ ៣៦៦នាក់។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុប ១២ ៩៥៧បណ្ណ កើនឡើង ៦,៦% និងចំណូលសរុប ៥៨៣ ៩៩៤ ដុល្លាអាមេរិក កើនឡើង ៨,៦%។
គួរបញ្ជាក់ផងដែរថា ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ រួមមាន៖
– អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៣៧ ជើងហោះហើរ
– អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ ជើងហោះហើរ
– អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៧ ជើងហោះហើរផងដែរ៕ដោយ៖តារា