ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច(លួចម៉ូតូអូសរុឺម៉ក)

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២២និង៥៥នាទីម្សិលមិញ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្លូវបេតុង ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច(លួចម៉ូតូអូសរុឺម៉ក) ប្រព្រឹត្តនៅត្រង់ចំណុចមុខផ្ទះលេខ ១៦៦ អាអឺ០ ផ្លូវលេខ១៨២ កែងផ្លូវលេខ៣៣៦ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យខាងលេីមានឈ្មោះប្រាក់ ស៊ីធូ ហៅអាឡុង ភេទប្រុស អាយុ២០ឆ្នាំ (ថ្ងៃខែឆ្នាំកំណើតៈ០៤-០៤-២០០៤) ជនជាតិខ្មែរ មុខរបររើសអេតចាយ ទីលំនៅស្នាក់នៅមិនពិតប្រាកដ ។       ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនក៏បានធ្វើ

តេស្តស្វែងរកសារធាតុញៀនបញ្ជាក់ជាលទ្ធផលឃើញថា វិជ្ជមានសារធាតុញៀន។

សម្ភារនិងវត្ថុតាងដកហូត៖ ម៉ូតូអូសរុឺម៉កចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ)

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧ មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖