ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៣ករណីទូទាំងប្រទេសថ្ងៃទី១៦ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ ៖ យុវជន និង យុវតី គ្រប់រូប គួរជៀសឱ្យ ឆ្ងាយ ពី គ្រឿងញៀន ព្រោះ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈកម្លាំងសមត្ថកិច្ច ជំនាញ នៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវ បង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ២នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់(ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២២នាក់(ស្រី ០នាក់),ប្រើប្រាស់ ៣ករណី ឃាត់ ១៤នាក់(ស្រី ១នាក់)។ 

វត្ថុតាងដែលចាប់យកសរុបរួមមាន៖ មេតំហ្វេតាមីន ម៉ាកទឹកកក(Ice)ស្មេីនិង ៩៥,៤៤ក្រាម។ មេតំហ្វេតាមីន(Wy)ស្មេីនិង ៩៦៦,៤០ក្រាម។ កេតាមីន(Ke)ស្មេីនិង ៨៨៦៣,៧៣ក្រាម។

ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម ៖

កម្លាំង នគរបាល ជាតិ ៩អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២,៥៩ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ១០,០៩ក្រាម។

*៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២៥,២៣ក្រាម។

*៤ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៥,៩១ក្រាម។

*៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣៥,៨៨ក្រាម។

*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៣ក្រាម។

*៧ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកKe ៨៨៦៣,៧៣ក្រាម។

*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១១នាក់ ស្រី ១នាក់។

*៩ / តាកែវ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ២,៧៥ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៨៦ក្រាម។

*២ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកWy ៩៦៦,៤០ក្រាម៕

ដោយ ៖ តារា


ចែករំលែក៖