ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង ប្រកាសប្រធាន អុនុប្រធាន ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ៧០នាក់

ចែករំលែក៖

ភ្នំពេញ៖  ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួម ប្រកាសក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញចំនួន៧០នាក់  នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរបក្សប្រជាជន រាជធានីភ្នំពេញ ។

    ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ដែលបានប្រកាសទាំង៧០នាក់ គឺក្នុងមួយខណ្ឌមានចំនួន៥នាក់ ដែលមានប្រធានមួយរូប អនុប្រធាន មួយរូប និងមានសមាជិកចំនួន៣រូប។ ក្នុងនោះក៏មានសមាជិក២រូបបានសម្រេចចូលមករួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ ។

      ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ យើងបានចូលមករួមរស់ជាមួយគ្នាហើយ ដូច្នេះយើងត្រូវរួមគ្នា ធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេស ឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ សូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។ សម្រាប់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន សូមធ្វើចលនា ឱ្យគេមករួមរស់ជាមួយគណៈបក្សប្រជាជនយើង។ ការសូមឱ្យមានចលនានេះ គឺដើម្បីឱ្យមានការឯកភាពតែមួយ មានឯកភាពជាតិតែមួយ នោះការអភិវឌ្ឍប្រទេសនឹងធ្វើឡើងដោយភាពរលូននិងលឿនបំផុត។ នេះជាការមើលឃើញរបស់គណបក្សប្រជាជនកម្ពុជា។

       ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ ការកសាងប្រទេសជាតិមួយរីកចំរើនរុងរឿងទៅបាន ទៀមទាឱ្យ មានការបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីបន្តវេន ដូចដែលយើងបានមើលឃើញនៅពេលនេះ គឺសម្តេចហ៊ុន ម៉ាណែត បាននិងកំពុងបន្តវេន ជានាយករដ្ឋមន្ត្រី ពីសម្តេចតេជោ។ វាមិនធម្មតាពេកទេ ដើម្បីឱ្យ ប្រទេសកម្ពុជា ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០នោះ យើងត្រូវការសំខាន់បំផុត គឺធនធានមនុស្សនេះឯង។

    ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងណាស់ ក្រៅពីរំដោះអាយុជីវិតប្រជាពលរដ្ឋពីសេចក្តីស្លាប់នៅក្នុងរបបប៉ុលពត នូវបានរំដោះអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតពីជំងឺ កូវីដ-១៩ ជាមួយនិងការគៀងគរអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើន នាំឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើន ជាមួយនិងប្រជាពលរដ្ឋកម្ពុជាមានកាងារធ្វើ។

   ឯកឧត្ដម ឃួង ស្រេង ក៏បានសូមសមាជិកយើងបើកបេះដូងទទួល សមាជិកថ្មីៗទៀត ដើម្បីរួមគ្នាបំពេញការងារជូនជាតិ រួមគ្នាជាចលនាជាតិតែមួយ គាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ដែលគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ 

ដោយ ៖ សំរិត


ចែករំលែក៖