ខេត្តកំពង់ស្ពឺ ៖ តាមរយៈព័ត៌មានក្នុងខ្ទង់comments តាមរយៈផេកផ្លូវការស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤វេលាម៉ោង១៥និង ៥៥នាទី ម្ចាស់គណនីហ្វេសប៊ុក “រដ្ឋាមានផ្ទះជួលនៅកំពង់ស្ពឺ” ឈ្មោះ ងិន រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺបានសរសេរថា ឈ្មោះ ផាន់ សិលា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទន្លាប់ឃុំស្គុស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាចោរលួចម៉ូតូរបស់ខ្លួន ក្រោយប្រទះឃេីញបានទៅប្ដឹងនគរបាលមូលដ្ឋាន ប៉ុន្តែគេមិនចាត់ការ តេីទុកឱកាសឲ្យចោរលក់ម៉ូតូបាត់ ទេីប តាមរកឲ្យពលរដ្ឋមែន.?
ក្រោយទទួលបានគោលការណ៍ពីឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ជំនាញបានសហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង បេីកការស្រាវជ្រាវបន្ទាន់ នៅថៃ្ងទី១៦ ខែ កក្កដា ឆ្នាំ២០២៤ មន្ត្រីនគរបាលបានអញ្ជេីញឈ្មោះ ផាន់ សិលា ភេទ ប្រុស អាយុ ៣០ឆ្នាំ មកសាកកសួរទេីបដឹងថា ម៉ូតូម៉ាកហុងដា CBR150 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CT-9819 ខ្លួនបានទទួលបញ្ចាំពីឈ្មោះ ងិត រដ្ឋា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្នុងតម្លៃ១,៩០០,០០០៛ សន្យាបញ្ចាំ១ខែ ការប្រាក់ចំនួន១០០,០០០៛ តែដល់ថ្ងៃកំណត់ឈ្មោះ ងិត រដ្ឋា មិនព្រមយកលុយមកលោះតាមការសន្យារហូតមកដល់ថៃ្ងនេះ ស្រាប់តែហៅសមត្ថកិច្ចមកនាំខ្លួនខ្ញុំ នឹងចោទថាខ្ញុំលួចម៉ូតូទៅវិញ។
បន្ទាប់ពីស្ដាប់ចម្លេីយឈ្មោះ ផាន់ សិលា ស្រាប់តែឈ្មោះ ងិត រដ្ឋា រត់គេចតែម្ដង។ សមត្ថកិច្ចបានតាមឃាត់និងឆែកឆេររកឃើញវត្ថុតាងថ្នាំគ្រាប់ពណ៌លឿងសង្ស័យគ្រឿងញៀនប្រភេទWYច្រកថង់និងបានទទួលស្គាល់ថា ពិតប្រាកដដែលខ្លួនយកម៉ូតូទៅដាក់បញ្ចាំហេីយគ្មានប្រាក់លោះទេីបប្ដឹងសមត្ថកិច្ចឲ្យជួយយកម៉ូតូ ។
បច្ចុប្បន្នជំនាញបានគោរពស្នេីសុំគោលការណ៍ដេីម្បីកសាងសំណុំរឿងបញ្ជូនមុខសញ្ញា ងិន រដ្ឋា ទៅស្នងការដ្ឋាននគរ បាលខេត្តកំពង់ស្ពឺ ចាត់ការនីតិវិធីបន្ដ៕
ដោយ៖ សូរិយា