ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យស៊ើបអង្កេតលើករណីស្លាប់ជនជាតិវៀតណាម៦នាក់នៅទីក្រុងបាងកក

ចែករំលែក៖

ប៉ូលិសថៃកំពុងស៊ើបអង្កេតការស្លាប់របស់ជនជាតិវៀតណាម 6 នាក់ដែលមានសញ្ជាតិអាមេរិកនិងវៀតណាម។ សាកសពជនរងគ្រោះត្រូវបានរកឃើញក្នុងបន្ទប់សណ្ឋាគារកាលពីថ្ងៃទី១៦ ខែកក្កដា ។
យោងតាមមន្រ្តីប៉ូលិស Thiti Saengsawang មនុស្សទាំង៦នាក់ រួមទាំងបុរស 3 នាក់ និងស្ត្រី 3 នាក់ បានចូលសណ្ឋាគារ Grand Hyatt Erawan Bangkok នៅពេលវេលាផ្សេងគ្នាកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
លោកថា មនុស្សមួយក្រុមនេះស្ថិតនៅបន្ទប់ផ្សេងគ្នា ប៉ុន្តែសាកសពរបស់ពួកគេត្រូវបានរកឃើញក្នុងបន្ទប់មួយ ហើយការធ្វើកោសល្យវិច័យមិនមានសញ្ញានៃការប្រតាយប្រតប់គ្នាឡើយ ។
លោក ធីទី បាននិយាយថា “នេះមិនមែនជាការធ្វើអត្តឃាតទេ ប៉ុន្តែមាននរណាម្នាក់ប្រព្រឹត្តបទឧក្រិដ្ឋនេះ” ដោយបន្ថែមថា ប៉ូលិសកំពុងស្វែងរកមនុស្សទីប្រាំពីរដែលទាក់ទងនឹងក្រុមនេះ។
ប៉ូលិសថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីប៉ូលិសបានរកឃើញសាកសពបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបុគ្គលិកសណ្ឋាគារនៅម៉ោងប្រហែល 5:30 ល្ងាច ម៉ោងក្នុងស្រុក ។
រដ្ឋាភិបាលថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានចុះពិនិត្យកន្លែងកើតហេតុដោយផ្ទាល់កាលពីយប់ថ្ងៃអង្គារជាមួយមន្ត្រីប៉ូលិសជាន់ខ្ពស់ និងបានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័សលើបញ្ហានេះ។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគ្រប់ស្ថាប័នចាត់វិធានការជាបន្ទាន់ដើម្បីបញ្ចៀសផលប៉ះពាល់ដល់វិស័យទេសចរណ៍»។
អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ខ្លួនកំពុង “តាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយយើងត្រៀមផ្តល់ជំនួយផ្នែកកុងស៊ុល” ហើយបានបញ្ជូនសំណួរអំពីស្ថានភាពនៃការស្លាប់ទៅកាន់អាជ្ញាធរក្នុងតំបន់៕

ដោយ៖ ធីរីណា(រូប​ថត​៖ kinhtedothi)


ចែករំលែក៖