ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២០នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណីទូទាំងប្រទេសថ្ងៃទី១៧ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ២០នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ។​ ដូច្នេះ​សូម​យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ២០នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៧នាក់(ស្រី ១នាក់)​ និងប្រើប្រាស់ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែកក្កដា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៧០,៨៩ក្រាម។​ កេតាមីន(Ke)​ ស្មេីនិង​២៣៩,៤០ក្រាម។​ និងអុិចស្តាសុី(mdma)ស្មេីនិង​ ៩៧៥,៧០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៩អង្គភាព

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ២,៥៨ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៤ក្រាម។

*៣ / កំពង់ឆ្នាំង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៤ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥៣,០ក្រាម។

*៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨២ក្រាម។

*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥២ក្រាម។

*៧ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១១ក្រាម។

*៨ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៣៣ក្រាម។

*៩ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៨,៣២ក្រាម។

ដោយ​ឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកKe ២៣៩,៤០ក្រាម និងMDMA ៩៧៥,៧០ក្រាម។

*២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,០៧ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖