ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ​ មួយគ្រឿងចំណុចមុខផ្ទះលេខ៨B ផ្លូវលេខ៥៩០ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០១:១៥នាទីរំលងអាធ្រាត ។

ប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលេីនេះបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១២និង០០នាទីថ្ងៃត្រង់​ នៅចំណុចផ្លូវលេខR5 ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

   ជនសង្ស័យទី១-ឈ្មោះ ទួន ឌីដាវីឌ ហៅ វីឌ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  ស្នាក់នៅមិនពិតប្រាកដ (ជនដៃដល់)។

ទី២-ឈ្មោះ អ៊ុន ធុនណា ហៅ ធុនណា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវរថភ្លើង ភូមិ២២ ក្រុមទី១០៥ សង្កាត់បឹងកក់  ខណ្ឌទួលគោក រាជធានីភ្នំពេញ(ជនដៃដល់)។

ទី៣-ឈ្មោះ ជីង សុវណ្ណ ហៅ រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  ស្នាក់នៅមិនពិតប្រាកដ (សមគំនិត)។

ចាប់យកម៉ូតូចំនួន០២គ្រឿង

ទី១.ម៉ាកHONDA Scoopy i ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HP5779(ជារបស់ជនរងគ្រោះ) 

ទី២.ម៉ាកHONDA Vision ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BZ5116(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)

ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ុយ ចាន់មករា  ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មេឌា8TEEN ស្នាក់នៅ ផ្ទះលេខ២៩១ ផ្លូវលេខ២៧១  សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ០៣នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖