ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងកុងតឺន័របេីកជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត២កង់រួមទាំងបង្គោលភ្លើង២ដេីម

ចែករំលែក៖

រាជធានីភ្នំពេញ៖រថយន្តកុងតឺន័រមួយគ្រឿងតៃកុងបេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់ចំនួន២កង់ព្រមទាំងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន២ដេីមទៀត កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ផ្លូវម៉ៅសេទុង កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកេីតហេតុគេបានឃើញបុរសម្នាក់បានបេីករថយន្តប្រភេទសណ្តោងកុងតឺន័រ ហ៊ីយ៉ាន់ដាយ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02.3.8433 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំនុចកេីតហេតុ សង្ស័យថាអ្នកបេីកបរងងុយដេកងោកមួយភាំង ទេីបធ្វើឱ្យរថយន្តជ្រុលទៅបុករះជាមួយនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាតបាក់អស់ចំនួន២កង់និងធ្វើឱ្យបាក់បង្គោលភ្លើងបំភ្លឺផ្លូវដែលនៅកណ្តាលទ្រូងផ្លូវអស់ចំនួន២ដេីមបន្ថែមទៀត។

ក្នុងហេតុការណ៍នេះដែរភ្លាមៗនោះគេបានឃើញអ្នកបេីកបរភ័យស្លន់ស្លោបានចុះរត់គេចេញទៅបាត់តែម្តងទៅ ។

ក្រោយពេលកេីតហេតុ នៅសល់តែមធ្យោបាយត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរណ៍ឱ្យស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយ ៕ដោយ៖សុខាសែនជ័យ

 


ចែករំលែក៖