ភ្នំពេញ៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ
បានបន្តឃាត់ម៉ូតូប្រជាពលរដ្ឋ១១គ្រឿងទៀត នៅចំណុចផ្លូវនរោត្តម មុខអគារភ្លោះ ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍(បញ្រ្ចាសផ្លូវ)ដើម្បីធ្វើការអប់រំនិងឲ្យត្រឡប់ទៅក្រោយវិញ។
សូមជម្រាបជូនថា កម្លាំងនគរបាលខណ្ឌចំការមន
កាលពីម្សិលមិញនេះ នៅចំណុចផ្លូវព្រះនរោត្តមមុខអគារភ្លោះ បានឃាត់ម៉ូតូប្រជាពលរដ្ឋចំនួន១៦គ្រឿងដែលបើកបរមិនគោរពច្បាប់ចរាចរណ៍(បញ្រ្ចាសផ្លូវ)ដើម្បីធ្វើការអប់រំនិងឲ្យត្រឡប់ទៅក្រោយវិញ។
គួរបញ្ជាក់ថា បន្ទាប់ពីអ្នកលេងបណ្តាញសង្គមនៅពេលថ្មីៗនេះ បានថតបង្ហោះរិះគន់ចំពោះប្រជាពលរដ្ឋមួយចំនួនបើកបរម៉ូតូជិះបញ្ច្រាសផ្លូវនៅចំណុចខាងលើបង្កប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍៕ដោយ៖តារា