ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការរិះគន់ ខណៈស្ត្រីម្នាក់បេីក បរ អត់ ពាក់ ខ្សែ ក្រវាត់ ហេីយ ហូបចុកពេលកំពុងបេីកបរទៀត ប្រមាថជីវិតខ្លួនឯង និង អ្នក ដទៃ ខ្លាំង ណាស់ ! 

ចែករំលែក៖

ភ្នំពេញ ៖ កំពូលមនុស្សអន់ចរិត ! បេីក បរ អត់ ពាក់ ខ្សែ ក្រវាត់ ហេីយ សុីចុកពេលកំពុងបេីកបរទៀត ។ ប្រមាថជីវិតខ្លួនឯង និង អ្នក ដទៃ ខ្លាំង ណាស់ ។ សមត្ថកិច្ច ត្រូវ ហៅ ទៅ ណែនាំ ម្ដង កុំ ឲ្យ ឡូយ បែប នេះ ទៀត ។

(ចរិតអ្នក មិនសមភ្នែកមហាជនទេ ឈប់ទៅ) ! ។ នេះជាការលើកឡើងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុងថ្ងៃនេះ ។

សូមជម្រាបថា ៖ ប្រមាណជាង ១០ម៉ោង ក្នុងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ មានការរិះគន់យ៉ាងខ្លាំង នៅពេលដែលបានឃើញសកម្មភាពរបស់ស្ត្រីវ័យអាចអាយុ៤០ស្តើងម្នាក់ បើកបររថយន្ត បង្ហាញពីកាយវិការអសីលធម៌ មិនគោរពច្បាប់ចរាចរណ៍ ដោយមិនពាក់ខ្សែក្រវ៉ាត់ ហូបចុកបាយក្នុងឡាន មើលទៅប្រឈមនឹងគ្រោះថ្នាក់បំផុត ! ទាំងសម្រាប់ជីវិតខ្លួនឯង និងអ្នកដទៃ ព្រោះសកម្មភាពរបស់គាត់ បើកបរបណ្ដើរ ឱ្យគេថតវីដេអូបណ្ដើរ និយាយឆ្លើយឆ្លងគ្នាបណ្ដើរ ហូបចុកបណ្ដើរ ភ្នែកមិនបានចាប់អារម្មណ៍ ក្នុងការធ្វើដំណើរលើដងផ្លូវឡើយ។

មានការរិះគន់ជាច្រើនលើCommets យ៉ាងដូច្នេះថា,

-សមត្ថកិច្ចបើបានឃើញហើយគួរហៅចែចរិតថោកនេះទៅធ្វើស្ថិតិចេញទៅ !

-មនុស្សរវល់យ៉ាងណាក៏មិនភ្លេចញុំាបាយដែរ តែនេះគេហៅថាជោរ

-គាត់កំពុងគិតថាគាត់ឡូយហើយ !

សមត្ថកិច្ចត្រូវហៅគាត់មកអប់រំណែនាំទើបត្រឹមត្រូវអត់ពាក់ខ្សែក្រវាត់ទៀត ត្រូវពិន័យ

-មនុស្សស្រីចរិកបែបហ្នឹង ថោកហើយចង្រៃក្នុងសង្គមមនុស្សយ៉ាងខ្លាំង គ្រាន់តែច្រាស់ច្រំខាតអស់ប៉ុន្មានម៉ោង អាចមកពីដេកជំតិចគូថមិនក្រោកទើបលេលើៗអាលុបលេខដូចនេះ

-ព្រហើនណាស់ ប្រមាថទាំង ជិវីតខ្លួន នឹង អ្នកដទៃ គិតថា ផុសចឹង គេសសើរហើយគិតថាខ្លួនពូកែមែន…

-ជោរពេកហេីយ ងាប់តែឯងមិនអីទេ ដោយគេដោយឯងទៀត

-សុំទោស ដឹងតែរួចខ្លួន ចប់ ស្រុកខ្មែរស្រួលណាស់ចង់រកសុីអីមួយធ្វេីតែអារឿងឡប់ៗចឹងទៅដឹងតែល្បីហេីយដល់ពេលល្បីហេីយដឹងតែលក់អនឡាញហ្មងចាំមេីលបេីមិនជឿ

-គេមិនសសើរទេវាអាចបង្ករគ្រោះថ្នាក់ដល់គេ។

សន្ទុះនៃការរិះគន់ របស់ប្រជាពលរដ្ឋលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានន័យថាប្រជាពលរដ្ឋរបស់យើង មានការចេះដឹងច្រើន មានការរិះគន់ដើម្បីស្ថាបនា ក្នុងនោះ ក៏ចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជីវិតខ្លួនឯង និងជីវិតអ្នកដទៃ។ ត្រូវចាំទិសស្លោកថា ថ្ងៃនេះ !ថ្ងៃស្អែក ! គ្មានគ្រោះថ្នាក់ចរាចរណ៍ ! ។ ជុំវិញបញ្ហានេះ ! គប្បីសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកឲ្យឃើញ ស្ត្រីក្នុងរូបភាពនេះ យកមកធ្វើការអប់រំ ពីព្រោះថាសង្គមស្អប់ខ្ពើមបំផុត ពីទង្វើដ៏អាក្រក់ ដែលពួកគាត់បានប្រព្រឹត្តទាំងបំពានទៅនឹងច្បាប់ចរាចរណ៍ ។ ជាពិសេសខ្លួនជាស្ត្រីខ្មែរ គប្បីបង្ហាញនៅចរិយាមាយាទ ឱ្យសមរម្យ មិនមែនបង្កើតនូវភាព អសីលធម៌ដល់កម្រិតនេះទេ ។

សូមរំលឹកថា , សមត្ថកិច្ចនគរបាលចរាចរណ៍ តាមបណ្ដារាជធានីខេត្ត និងនគរបាលចរាចរណ៍ក្រសួងមហាផ្ទៃ បានខិតខំធ្វើការអប់រំពន្យល់ ផ្សព្វផ្សាយឲ្យបានចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ មានន័យថា គោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់ជីវិតខ្លួនឯង និងគោរពសិទ្ធិដល់អ្នកដទៃ ។ ផ្ទុយទៅវិញ ក្នុងវីដេអូដែលស្ត្រីរូបនេះបានប្រព្រឹត្ត មានតែការរិះគន់ ពេញទំហឹង ហើយក៏សូមគាំទ្រចំពោះប្រជាពលរដ្ឋ ដែលគាត់ទទួលព័ត៌មានភ្លាម ប្រតិកម្មរិះគន់ ស្ថាបនា មានន័យថាគាត់គោរពច្បាប់ចរាចរណ៍ ទើបខំមិន ទៅលើស្ត្រីរូបនេះដោយពាក្យធ្ងន់ៗផងដែរ។ សង្ឃឹមថាសមត្ថកិច្ច និងរកស្ត្រីរូបនេះ យកមកអប់រំ ចៀសវាងការប្រព្រឹត្តបំពានច្បាប់ មិនសមភ្នែកមហាជនឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖