សិក្ខាកាមកំពុងសិក្សា នៅក្នុង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» សប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានម៉ោងរៀនបត់បែនមិនថាយប់ថ្ងៃ ឬវេនចុងសប្តាហ៍នោះទេ។ ការណ៍ដែលម៉ោងរៀនបត់បែនបែបនេះ គឺជាការគិតគូរដល់យុវជន ព្រោះអាចជួយសម្រួលដល់អ្នកដែលរវល់ធ្វើការពេលថ្ងៃដោយអាចមានពេលរៀនវេនយប់បាន ដែលអាចសម្រួលដល់ប្រាក់ចំណូល ហើយនឹងបន្ថែមជំនាញថែមទៀតផង ។
បន្ថែមពីលើនេះ វេនសិក្សានៃវគ្គបណ្តុះបណ្តាល១,៥លាននាក់ មានចំនួន ៧វេន រួមមាន ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចំនួន ៥វេន ដោយវេនពេញ១ថ្ងៃ ព្រឹក និងល្ងាច ឬរៀនព្រឹក ១ពេល រសៀល ១ពេល ឬវេនពេលល្ងាច និងអាចបែងចែក ជា៣ម៉ោងពេលល្ងាច ឬ២ម៉ោងពេលល្ងាច។ ចំណែកវេនថ្ងៃសៅរ៍-អាទិត្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបែងចែកជា ២វេនបន្ថែមទៀត គឺវេនថ្ងៃសៅរ៍ អាទិត្យ និងវេនតែថ្ងៃអាទិត្យតែមួយ ៕