ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្ដូរប្រធានទីស្នាក់ការត្រួតពិតនិត្យភ្នំដិននិងច្រកទ្វារតំបន់បាក់ដៃ នៅក្នុងរដ្ឋបាលខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ លេខ ៤២៣៦ ប្រក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីការផ្លាស់ប្ដូរនិងប្រគល់ភារកិច្ចជូនមន្រ្តីរាជការចំនួន៤រូបនៅរដ្ឋបាលខេត្តតាកែវ។ 

ដោយក្នុងនោះបានធ្វើការប្រគល់ភារកិច្ចជូនមន្រ្តី២រូប ដូចខាងក្រោម ៖

១-លោក នួន សារ៉ែន ពីនាយករងរដ្ឋបាលសាលាខេត្តតាកែវ ទៅជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ជំនួសលោកយស រចនា ឡើងមកជានាយករងរដ្ឋបាលសាលាខេត្តតាកែវវិញ ។

២-លោក ហ៊ឹម ម៉ាឡាយ៉ា ពីនាយករង ទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្តតាកែវ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់បាក់ដៃ ស្រុកអង្គរបុរី ជំនួស លោកព្រហ្ម ប៊ុនថន អោយទៅបម្រើការងារនៅអង្គភាពដើមវិញ ។

នៅក្នុងលិខិតរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា អាណត្តិបំពេញការងាររបស់សាមីខ្លួនមានរយៈពេល ២ឆ្នាំ នៅពេលចប់អាណត្តិ រដ្ឋបាលខេត្តតាកែវត្រូវលើកសំណើសុំផ្លាស់ប្ដូរ ឬបន្តអាណត្តិមកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យនិងសម្រេច។ 

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ 

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តតាកែវ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិលនិងមន្ត្រីពន្ធនាគារនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងសាមីខ្លួន ដូចមានឈ្មោះក្នុងប្រការ១និងប្រការ២ ខាងលើ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖