ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបុករថយន្តក្រឡុកសុីម៉ងត៍ខ្ទាតទៅប៉ះរថយន្តហ្វដមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយប្រភេទបែនដឹកដីធុនធំមួយគ្រឿងបានបេីកបុករថយន្តក្រឡុកសុីម៉ងត៍ចំចំហៀងពីក្រោយហេីយខ្ទាតទៅប៉ះរថយន្តស៊េរីទំនេីបម៉ាក Ford មួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតទាំងសងខាង ។ ហេតុការណ៍នេះបានកើតឡេីងកាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៤ នៅចំណុចភ្លើងស្ទុបផ្លូវក្រវាត់ក្រុងទី៣ កែងនឹងផ្លូវលេខ១០៤ ស្ថិតក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេសង្កេតឃេីញរថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-4098 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងទិសដៅពីត្បូងទៅជេីង និងស្របទិសដៅជាមួយរថយន្តស៊េរីទំនេីបម៉ាក Ford Evrest ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT-5736 ។ ភ្លាមៗនោះដែរស្រាប់តែមានរថយន្តម៉ាក ហុីយ៉ាន់ដាយប្រភេទបែនដឹកដីធុនធំ ក្បាលពណ៌ស គ្មានស្លាកលេខ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៤ពីលិចទៅ

កេីតក្នុងល្បឿនលឿនល្មម តែមកដល់ចំណុចកេីតហេតុដោយមិនគោរពភ្លេីងស្ទុបក៏បុករថយន្តក្រឡុកសុីម៉ងត៍ ចំពីចំហៀងខាងក្រោយ ហើយខ្ទាតទៅប៉ះរថយន្តស៊េរីទំនេីបម៉ាក Ford Evrest បន្ថែមទៀតរងការខូចខាតរថយន្តទាំង០៣គ្រឿងខាងលេីតែម្ដង ប៉ុន្តែករណីនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ ។ 

ក្រោយកេីតហេតុ ភាគីរថយន្តទាំង០៣គ្រឿងខាងលេីមិនអាចចរចាគ្នាត្រូវរូ៉វនៅនឹងកន្លែងកេីតហេតុ ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វេីការវាស់វែងយករថយន្តទាំង០៣គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាបន្តទៀតនាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖