ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិន៖ ប្រទេសចិនដ៏បើកទូលាយជាក្បាលម៉ាស៊ីនសំខាន់នៃវឌ្ឍនភាពនិងភាពរុងរឿងរបស់ពិភពលោក

ចែករំលែក៖

 អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Lin Jian  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី១៩ ខែកក្កដាថា   ប្រទេសចិនដ៏បើកទូលាយជាក្បាលម៉ាស៊ីនសំខាន់នៃវឌ្ឍនភាពនិងភាពរុងរឿងរបស់ពិភពលោក  វិធានការសំខាន់ៗមួយចំនួនដែលផ្តោតលើការពង្រីកការបើកទូលាយកម្រិតខ្ពស់មិនគ្រាន់តែធ្វើឱ្យវឌ្ឍនភាពរបស់ចិនអាចផ្តល់ផលប្រយោជន៍ដល់សហគមន៍អន្តរជាតិតែប៉ុណ្ណោះទេ ក៏ឱ្យការមានជំនឿចំពោះចិនក្លាយជាគំនិតឯកភាពរបស់ពិភពលោកផងដែរ។

 គេហទំព័រ «CCFR China state-controlled media » លើកទៀត ៖ លោកបានបន្តថា   កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទើបបិទបញ្ចប់បានចេញសេចក្តីប្រកាសថា  ការបើកទូលាយជាសញ្ញាច្បាស់នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិអំពីការបើកទូលាយ ជំរុញកំណែទម្រង់តាមរយៈការបើកទូលាយ ផ្អែកលើភាពមានប្រៀបនៃទ្រង់ទ្រាយទីផ្សារធំសម្បើមរបស់ចិន បង្កើនសមត្ថភាពបើកទូលាយនៅពេលពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងប្រព័ន្ធថ្មីនៃសេដ្ឋកិច្ចមានលក្ខណៈបើកទូលាយកម្រិតខ្ពស់  ។ ត្រូវពង្រីកការបើកទូលាយផ្នែកប្រព័ន្ធដោយលំដាប់    ធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅចំពោះប្រព័ន្ធធ្វើពាណិជ្ជកម្មជាមួយបរទេស  ធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅចំពោះប្រព័ន្ធគ្រប់គ្រងទុនវិនិយោគបរទេសនិងការវិនិយោគទុននៅក្រៅប្រទេស  កែសម្រួលឱ្យកាន់តែល្អចំពោះការចាត់ចែងការបើកទូលាយក្នុងតំបន់ បន្តកែសម្រួលនិងជំរុញយន្តការនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖