ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៦នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៥ករណីទូទាំងប្រទេសនាថ្ងៃនេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ដូច្នេះ យុវជន និង យុវតី គ្រប់រូប គួរជៀសឱ្យ ឆ្ងាយ ពី គ្រឿងញៀន ! ខណៈ កម្លាំង សមត្ថកិច្ច ជំនាញ នៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវ បង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន ២៦នាក់ (ស្រី ៧នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៥ករណី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន៖ ជួញដូរ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ១៥នាក់(ស្រី ៧នាក់) និងប្រើប្រាស់ ១ករណី ឃាត់ ១១នាក់(ស្រី ០នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice)ស្មេីនិង ១៦,៣៦ក្រាម។

ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម ៖

កម្លាំង នគរបាល ជាតិ ៤អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៩,៩៦ក្រាម។

*២ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៧៦ក្រាម។

*៣ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ៣នាក់ ចាប់យកIce ០,៨០ក្រាម។

*៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១១នាក់។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព

*១ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ស្រី ៤នាក់ ចាប់យកIce ៣,៨៤ក្រាម៕

ដោយ ៖ តារា


ចែករំលែក៖