ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបានបុកគ្នាពេញទំហឹងលឺសូខ្លាំងៗធ្វើឲ្យភ្ងាក់ផ្អែលដល់អ្នកស្រុកទាំងយប់បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាលទាំងសង្ខាង នៅផ្លូវបបែកជាបួន មុខវត្តអូរច្រា   ក្រុងប៉ៃ លិន

ចែករំលែក៖

ខេត្តប៉ៃ លិន÷ បើតាមប្រភពព័ត៌មានពីមហាជននៅជិតកន្លែងកើតហេតុបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបានបុកគ្នាពេញទំហឹង នៅលើដងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវកោងបែកជាបួន កែងវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទូលល្វា ក្រុងប៉ៃ លិន ខេត្តប៉ៃលិន។

តាមប្រភពពីមហាជនបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ត្រូវថ្ងៃទី ២១ខែកដ្តា ឆ្នាំ២០២៤ រវាងម៉ូតូវីវ៉ាអត់ស្លាកលេខនឹងម៉ូតូHonda dream សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ2005ពាក់ស្លាកលេខប៉ៃលិន 1A-69 06 ដែលបើកបរដោយបុរសម្នាក់ ឌុបប្រពន្ធនិងកូនម្នាក់ជិះខាងក្រោយ។

ចំណែកបុរសម្នាក់ដែលបើកបរម៉ូតូវីវ៉ាក្នុងល្បឿនលឿននោះគេស្គាល់ឈ្មោះណុប អាយុប្រហែល២៨ឆ្នាំ មុខរបរកសិកររស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន។ រីឯម៉ូតូម៉ាក Honda Dream សេ៊រីឆ្នាំ២០០៥ដែលបើកឌុបប្រពន្ធនិងកូនម្នាក់ជិះពីក្រោយ ,បើកបរដោយបុរសជាប្តីមានឈ្មោះ អ៊ួច ផាកឿប

អាយុប្រហែល៣០ឆ្នាំ មុខរបរធ្វើចម្ការនៅក្នុងក្រុងប៉ៃ លិន។

បើតាមប្រភពនៅកន្លែងកើតហេតុបានបន្តទៀតថា នៅមុនពេលកើតហេតុមានម៉ូតូវីវ៉ាមួយគ្រឿងបើកបរដោយបុរសឈ្មោះណុប មានទិសដៅពីជើងមកពីស្ពានតារាប មកក្បូងសំដៅមកចូលក្រុង ហើយបើកយ៉ាងលឿនខ្វះការប្រុងប្រយ័ត្តក៏ទៅបុកម៉ូតូហុងដាឌ្រីមពេញទំហឹងដែលបើកបរដោយឈ្មោះកឿបពីលិចទៅកើតមកចូលក្រុង ពេលមកដល់ចំណុចផ្លូវបែកជាបួនមិនប្រុងប្រយ័ត្តក៏បុកគ្នាតែម្តង។

ប្រភពពីមហាជនបានបន្ថែមថា ចំណែកអ្នកបើកម៉ូតូវីវ៉ាបានរងរបួសបាក់ដងកាំបិត រីឯអ្នកបើកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ប្រពន្ធរងរបួសជើងធ្ងន់។ ក្រោយពីកើតហេតុ គេបានឃើញសមត្តកិច្ចជំនាញចរាចរណ៍ក្រុងមកធ្វើការវាស់វែង និងទូរស័ព្ទហៅរថយន្តមន្ទីរពេទ្យបង្អែកខេត្តប៉ៃ លិនដឹកអ្នករបួសយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត៕ដោយ,ស សារ៉េត


ចែករំលែក៖