ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចហាមឃាត់ការបើកកាស៊ីណូ នៅខេត្តចំនួន ២ រួមមាន ១. ខេត្តកែប និង ២. ខេត្តកំពត លើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រេច៖
ត្រូវបានកំណត់ទីតាំងជាក់ស្តែងនៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឱ្យកាន់តែសម្បូរបែបផ្សេងទៀតលើ ផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ចសម្រាប់ការបម្រើវិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៌ និងសាសនា ក៏ដូចជាធានា បានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរនៅក្នុងតំបន់គោលដៅទេសចរណ៍ ដែលរួមមាន៖
ខេត្តកែប និងខេត្តកំពត លើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមការតិចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា