ព័ត៌មានទាន់ហេតុការណ៍៖

លោក សរ សុពុត្រា ៖ រៀងរាល់ម៉ោង៥ល្ងាច បទ «ពង្សាវតាខ្មែរ» នឹងបន្លឺចេញពីសាលាខេត្តស្ទឹងត្រែង ជារៀងរាល់ថ្ងៃ សង្ឃឹមយ៉ាងមុតមាំថា ពុកម៉ែ មាមីង បងប្អូន នឹងគាំទ្រនូវស្មាតីមួយនេះ ទាំងអស់គ្នា 

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ នៅរៀងរាល់ម៉ោង៥ល្ងាច បទ «ពង្សាវតាខ្មែរ» នឹងបន្លឺចេញពីសាលាខេត្តស្ទឹងត្រែង ជារៀងរាល់ថ្ងៃ សង្ឃឹមយ៉ាងមុតមាំថា ពុកម៉ែ មាមីង បងប្អូន នឹងគាំទ្រនូវស្មាតីមួយនេះ ទាំងអស់គ្នា ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ៖ សូមគោរពជម្រាបជូនពុកម៉ែ មាមីង បងប្អូនទាំងអស់ ដែលរស់នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាទីគោរពស្រឡាញ់រាប់អាន មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃនេះតទៅ (ចន្ទ ២២ កក្កដា ២០២៤) នៅរៀងរាល់ម៉ោង៥ល្ងាច បទ «ពង្សាវតាខ្មែរ» នឹងបន្លឺចេញពីសាលាខេត្តស្ទឹងត្រែង ជារៀងរាល់ថ្ងៃ ។

លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ថ្លែងថា ៖ ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈ ស្មារតីជាតិនិយម និងស្របតាមបំណងប្រាថ្នារបស់ប្រជាជនយើង នៅពេលដ៏ខ្លីខាងមុខនេះ បទ «ពង្សាវតាខ្មែ» ក៏នឹងត្រូវបានបន្លឺចេញពីសាលាក្រុងស្រុក ឃុំសង្កាត់ នៅទូទាំងខេត្តស្ទឹងត្រែង ប្រកបដោយមោទកភាពជាតិ ព្រមជាមួយនឹងកិត្យានុភាពជាតិផងដែរ។

លោកថា ៖ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ពុកម៉ែ មាមីង បងប្អូន នឹងគាំទ្រនូវស្មាតីមួយនេះ ទាំងអស់គ្នា ជាក់ជាមិនខានដោយសេចក្តីគោរពពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖