ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង នៅរសៀលថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ខប្រាប់ថា : យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជិញ រដ្ឋា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ថានៅវេលាម៉ោង១៩និង៤០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ មានចោលួចសម្ភារៈគ្រឿងចម្លាក់ថ្ម នៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះទៅដល់ទីតាំងកើតហេតុខាងលើ និងធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង២០និង២០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះថា វុទ្ធា ភេទប្រុស អាយុ៣៤ឆ្នាំ,២-ឈ្មោះរឿន សីហា ភេទប្រុស អាយុ២៧ឆ្នាំ។ ជនសង្ស័យទាំង២នាក់ បច្ចុប្បន្នរស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ ១.ម៉ូទ័រកាត់ថ្ម ចំនួន ០១ គ្រឿង, ២.ខ្សែភ្លើងប្រវែង២៤ម៉ែត្រ ចំនួន ០១ ដុំ, ៣.អំពូលហ្វា ចំនួន ០១គ្រឿង។ បន្ទាប់មកកម្លាំងបាននាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចសម្ភារៈគ្រឿងចម្លាក់ថ្មរបស់ជនរងគ្រោះពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកសម្ភារៈជាវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕វណ្ណា


ចែករំលែក៖