ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាប្រដាល់គុនខ្មែរដាក់ពិន័យ លោក អេ ភូថង ភរិយានិងកូនស្រី មិនអនុញ្ញាតឱ្យចូលរួមព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ៦ខែ

ចែករំលែក៖

ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរដាក់ពិន័យ លោក អេ ភូថង ភរិយានិងកូនស្រី មិនអនុញ្ញាតឱ្យចូលរួមព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ៦ខែ ។

សូមបញ្ជាក់ថា ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញសេចក្តីសម្រេច ស្តីពី ដាក់វិន័យលោក អេ ភូថង ដែលជាគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ មិនអនុញ្ញាតឲ្យចូលរួម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រយៈពេល៦ខែ។

-ដាក់វិន័យលោកស្រី សាំង សុម៉ាលី មិនអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាប្រដាល់គុនខ្មែរ រយៈពេល៦ខែ។

-ដាក់វិន័យកីឡាការិនី អេ យ៉ានុត ដែលជាកីឡាការិនីប្រដាល់គុនខ្មែរ មិនអនុញ្ញាតឲ្យចាប់គូ ប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់ គុនខ្មែរ រយៈពេល៦ខែ។

ការសម្រេចនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ យោង លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបទបញ្ជាគ្រប់គ្រងការប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្មារតីអង្គប្រជុំរបស់អនុគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

រាល់សេចក្តីសម្រេចទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ទុកជានិរាករណ៍។

គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អគ្គលេខាធិការ អនុគណៈកម្មការបច្ចេក ទេស និងសាមីខ្លួនត្រូវអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖