ខេត្តរតនគិរី ៖ ភ្លៀងធ្លាក់ជាប់ៗគ្នាចំនួន១១ថ្ងៃកន្លងមកធ្វើអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួន និងសាលារៀនមួយខ្នង នៅស្រុកលំផាត់ ( ព័ត៌មានបឋម) នេះបើយោងតាមការបញ្ជាក់ពីអង្គភាពមន្ទីរព័ត៌មានខេត្តរតនគិរី។
សូមបញ្ជាក់ថា ៖ យោងតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញនេះថា ដោយភ្លៀងធ្លាក់ជាប់ៗគ្នាចំនួន១១ថ្ងៃកន្លងមកធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួន និងសាលារៀនមួយខ្នង នៅស្រុកលំផាត់ រួមមាន ៖
១. ភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ប៉ះពាល់ ផ្ទះពលរដ្ឋមួយចំនួន និងសាលារៀនមួយខ្នង។
២. ភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ប៉ះពាល់ផ្ទះពលរដ្ឋមួយចំនួន។
៣. ភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ទឹកហូរឆ្លងកាត់ផ្លូវប្រវែង ៣០០ម៉ែត្រ ។
ជំនន់ទឹកភ្លៀងនេះមានរយៈពេលខ្លី ពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វឡើយ ទឹកបានស្រកចុះទៅវិញជាបណ្តើរៗផងដែរ។
ដោយឡែក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ៖ ព្យុះទី៤ឈ្មោះ ព្រះពិរុណ (Prapiroon) និងព្យុះ ឈ្មោះ ហ្សាមី (Gaemi) គ្រប ដណ្តប់លើសមុទ្រចិនខាងត្បូង នៅមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និង ខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ បណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ នៅតំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៤,៥០ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០% ៕
ដោយ ៖ សិលា