ព័ត៌មានទាន់ហេតុការណ៍៖

ចិន ៖ កោះសត្វកុក , តំបន់សេដ្ឋកិច្ចពិសេស , គោលដៅទេសចរណ៍ទាក់ទាញល្បីៗ ក្រុងនេះមួយឆ្នាំទទួលភ្ញៀវទេសចរមួយរយលាននាក់

ចែករំលែក៖

អន្តរជាតិ ៖ ពេលថ្មីៗកន្លងទៅនេះ ភ្ញៀវទេសចរបរទេសចំនួនច្រើនឡើងៗបានមកដើរកម្សាន្តនៅប្រទេសចិន ព្រោះរដ្ឋាភិបាលចិនបានពង្រីកក្របខ័ណ្ឌគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ការឆ្លងកាត់ដែនចិនចំនួន ១៤៤ ម៉ោង ដែលបានបន្ថែមច្រកចេញចូលដល់ចំនួន ៣៧ កន្លែង ដែលក្នុងនោះមានច្រក២កន្លែងស្ថិតក្នុងក្រុងសៀមិន ខេត្តហុកគៀន។ នេះជាចេញផ្សាយ ពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ ទីក្រុង សៀមិន ត្រូវគេចាត់ទុកជាទីក្រុងសួនផ្កាលើសមុទ្រ នៅឆ្នាំ ២០២៣ ក្រុងនេះបានទទួលភ្ញៀវទេសចរចំនួន១១០លាននាក់ ទំហំ GDP លើសពី ៨០០ពាន់លានយាន់ប្រាក់ចិន។

ពីបុរាណមក កោះសៀមិនជាទីជម្រករបស់សត្វកុកគ្រោងតូច។ ពីឆ្នាំ១៣៩៤ មក ក្រុងនោះត្រូវដាក់ឈ្មោះជា厦门 (អានថា សៀមិន ) ដែលតាមភាសាចិនគឺមានន័យថា ទ្វានៃសំណង់រដ្ឋ បានប្រើរហូតដល់បច្ចុប្បន្ន។ សព្វថ្ងៃនេះ ក្រុងសៀមិន មានផ្ទៃដី១៧០០ គីឡូម៉ែត្រការ៉េ ក្នុងនោះ ផ្ទៃសមុទ្រលើសពី ៣៩០ គីឡូម៉ែត្រការ៉េ ចំនួនប្រជាជន ៥.៣ លាននាក់ ជាតំបន់គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ររបស់ប្រទេសចិន។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ អាថ៍កំបាំងនៃភាពស្រស់ស្អាត” នៃតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន កន្លែងមួយបើចង់ទទួលបានការអភិវឌ្ឍជាយូរអង្វែង តើត្រូវធ្វើយ៉ាងដូចម្ដេច? បទពិសោធទទួលបានទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងការការពារអេកូឡូស៊ីនៃទីក្រុងសៀងមិន គឺ៖ មនុស្សនិងសមុទ្ររួមរស់ដោយសុខដុមរមនា អភិវឌ្ឍជាមួយគ្នា។ ពេលធ្វើផែនការអភិវឌ្ឍទីក្រុង កិច្ចការលម្អិតនីមួយៗ ត្រូវគិតគូរដល់ការប៉ះពាល់ដល់ធម្មជាតិ។ សូមបញ្ជាក់ថា ប្រទេសចិនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសសៀមិននៅឆ្នាំ១៩៨០ ។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ កាលនោះ លោក Xi Jinping បានបម្រើការងាររដ្ឋបាលនិងបក្សនៅខេត្តហុកគៀន លោកបានដឹកនាំរដ្ឋបាលកំណត់ផែនការ ១៥ ឆ្នាំ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងឆ្នេរសមុទ្រ ដែលបានគ្រោងផែនការគោលនៃការអភិវឌ្ឍទីក្រុងអេកូឡូស៊ីសៀមិន ដោយផ្តោតលើសេដ្ឋកិច្ច សង្គមកិច្ច និងការអភិវឌ្ឍអេកូឡូស៊ី។

ប្រទេសចិនមានបទពិសោធសំខាន់មួយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច គឺ « គូរប្លង់មួយរហូតដល់ទីបញ្ចប់ ( ពោលគឺ កំណត់ផែនការគោលមួយហើយអនុវត្តជាក់ស្តែងរហូតដល់ទីបញ្ចប់ ) » ។ ដើម្បីឆ្ពោះទៅកាន់គោលដៅដែលកូនចៅជំនាន់ក្រោយបន្តរីករាយនឹងសមុទ្រខៀវ ទឹកថ្លា ភ្នំបៃតង មនុស្សទាំងអស់គ្នាធ្ចើកិច្ចខិតខំប្រឹងប្រែងបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារវាងមនុស្សជាតិនិងធម្មជាតិ។

គេហទំព័រ «CCFR China state-controlled media » លើកថា ៖ ជិះរថភ្លើងឆ្លងកាត់សមុទ្រ ដើរឆ្លងភ្នំនិងសមុទ្រ វត្តអារាមបុរាណ…កន្លែងទេសចរល្បីៗរបស់ក្រុងសៀមិន ។

ក្រុងសៀមិនមានកោះ មានថ្មប៉ប្រះទឹក មានខ្សែឆ្នេរសមុទ្រ មានកំពង់ផែពាណិជ្ជកម្ម មានវត្តបុរាណ មានសីតុណ្ហភាពក្ដៅល្មម និងសម្បូរទឹកភ្លៀង ជាទីក្រុងព្រៃឈើ ។ មិនថាលោកអ្នកស្ថិតនៅទីណាលើកោះ ដើរតែ ៥ នាទីនឹងរកឃើញតំបន់បៃតងមួយកន្លែង ដើរ ១៥ នាទីគឺបានចូលសួន ។ នៅក្រុងសៀមិន ក្រៅពីកោះគូឡាងយូ និងឧទ្យានរុក្ខជាតិ កន្លែងទេសចរណ៍ផ្សេងទៀតសុទ្ធតែបើកចំពោះសាធារណជនដោយមិនគិតថ្លៃ។

បើចូលចិត្តដើរខិតជិតធម្មជាតិ លោកអ្នកអាចទៅដើរលេងកោះក្រសា រាល់យប់ថ្ងៃសៅរ៍មានការសម្តែងភ្លើងឡាស៊ែចម្រុះពណ៌។

ផ្លូវដើរឆ្លងភ្នំនិងសមុទ្រ មានប្រវែងជាង២០០គីឡូម៉ែត្រ ដូចនាគមួយតភ្ជាប់កណ្តាលទីក្រុងសៀមិននិងបឹង-ភ្នំ-សមុទ្រ ពេលដើរកម្សានតាមផ្លូវនេះ អ្នកទេសចរអាចឆ្លងកាត់ព្រៃឈើ ឡើងកំពូលភ្នំ ទស្សនាទឹកបឹងបួរសមុទ្រនិងផ្ទៃមេឃ ដើរផងមើលទេសភាពផ្សេងៗគ្នាផង អាចទស្សនាសោភណ្ឌភាពនៃទីក្រុងនិងធម្មជាតិស្របពេលតែមួយ។

បើចង់ថតទេសភាពរុក្ខជាតិលើវាលខ្សាច់និងការចុះអ័ព្ទ លោកអ្នកអាចដើរទៅទស្សនាឧទ្យានរុក្ខជាតិ វ៉ានសាន ដែលជាឧទ្យានរុក្ខជាតិតែមួយគត់របស់ចិនដែលស្ថិតក្នុងតំបន់កណ្តាលទីក្រុង ថតរូបលេងនិងថតសែលហ្វីស្អាតណាស់។

វត្ត ណានភូថូ ស្ថិតនៅជើងភ្នំ Wulao បែរមុខទៅទិសខាងត្បូង នៅជាប់នឹងភ្នំហើយបែរទៅរកសមុទ្រ ហុងស៊ុយល្អណាស់ ។ វត្តនេះនៅជិតនឹងសាកលវិទ្យាល័យសៀមិន ឧទ្ទិសបូជាព្រះម៉ែគង់ស៊ីអ៊ីម ជាវត្តអារាមបុរាណពេញនិយមបំផុតនៃតំបន់ភាគខាងត្បូងហុកគៀនដែលមានប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំ។ វត្តនេះចាប់ផ្តើមសាងសង់នៅរជ្ជកាល ថាង សំណង់មានលក្ខណៈវប្បធម៌ហុកគៀន សសរថ្មក្បឿងបៃតង ចម្លាក់និងរូបគំនូរលើជញ្ជាំងស្រស់ស្អាតប្រណីតណាស់។

កោះ គួឡាងយូ ជាកោះតូចមួយដ៏ស្រស់ស្អាត អគារលើកោះមានលក្ខណៈពិសេសនៃតំបន់ជាច្រើន អ្នកអាចភ្លក់អាហាសម្រន់ច្រើនប្រភេទ ឈរលើឆ្នេរខ្សាច់ទន់ៗ ស្រស់ស្រូបយកខ្យល់អាកាសសមុទ្រត្រជាក់ៗ ជិះកង់លេងតាមផ្លូវរង្វង់កោះ ជិះរថភ្លើងឆ្លងកាត់សមុទ្រជាដើម សុទ្ធតែជាកម្មវិធីទេសចរណ៍ដ៏ពេញនិយម។


ចែករំលែក៖