ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបេីករថយន្តបុកស្រ្តី២នាក់រងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ: បុរសជនជាតិចិនម្នាក់បេីករថយន្តក្នុងស្ថានភាពស្រវឹងបានបេីកបុកម៉ូតូឌ្រីមសង់បណ្តាលឲ្យស្រ្តី២នាក់រងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់ចំណែកជនរងគ្រោះរងរបួសធ្ងន់ត្រូវបានបងប្អូនបញ្ជូនតាមម៉ូតូកង់បីយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី ២២ខែកក្កដាឆ្នាំ២០២៤នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីគល់ស្ពានអាកាសផ្សារដីហុយដែលស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថានៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់សេរី២០១០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AR-7752 បេីកបរដោយស្រ្តី២នាក់ បេីកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកេីត បេីកក្នុងល្បឿនមធ្យមលុះបេីកមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែឃេីញរថយន្ដបង្កជារថយន្តជនជាតិចិនម៉ាកសូដេសពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2BO-1111 បេីកបរក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿនហេីយបន្ទាប់មកក៏ស្រាប់តែឃេីញរថយន្ដបង្កខាងលើបានរ៉េចង្កូតទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យស្រ្តី២នាក់ខ្ទៀតជាច្រើនម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់ម្នាក់នឹងស្រាលនាក់ ស្រ្តីរងរបួសធ្ងន់ត្រូវបានបងប្អូនបញ្ជូនតាមម៉ូតូកង់បីដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈ ភ្លាមៗ ។ ប្រភពពត៌មានពីកន្លែងកើតហេតុបានបន្តទៀតថាខណៈគ្រោះថ្នាក់ភ្លាមៗ បន្ទាប់មកជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះភ្លាមៗ អ្នកបេីកបរមានជនជាតិចិនផ្សេងទៀតបំរុងនាំយកអ្នកបេីកបរចេញពីកន្លែងកើតហេតុតែត្រូវបានក្រុមគ្រួសារជនរងគ្រោះព្រមទាំងប្រជាពលរដ្ឋនាំគ្នាឃាត់ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗ ។

ក្រោយពេលកេីតហេតុភាគីតំណាងជនជាតិចិនបានចេញមុខដោះស្រាយភ្លាមៗដែរ តែការដោះស្រាយមិនត្រូវ ត្រូវបានជំនាញចរាចរណ៍ខណ្ឌទាក់ទងទៅសមត្ថកិច្ចនគរបាលជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដេីម្បីធ្វើការវាស់វែងនឹងយកទៅរក្សាទុកដេីម្បីរងចាំការដោះស្រាយថ្ងៃក្រោយ ៕ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖