ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ២៣ ខែ កក្កដា  ឆ្នាំ២០២៤ វេលាម៉ោង ១១និង៣០នាទី កម្លាំងជំនាញខណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២បានធ្វើការបង្ក្រាបជាក់ស្តែងករណីរក្សាទុកនិងឃាត់ខ្លួន ជនសង្ស័យ២នាក់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ១៣ ក្រុមទី៥ ភូមិ ខ១ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។

 លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញយើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់៖

១/ ឈ្មោះ អះ អារី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិខ១ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ ជួញដូរគ្រឿងញៀន។

២/ ឈ្មោះ សេន មុំ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ផ្ទះលេខ២៧ ផ្លូវ១៣ ភូមិខ១ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ(ដែលជាម្ចាស់ផ្ទះលេខ២៧ ផ្លូវ១៣ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ)។

សម្ភារៈដកហូតមាន ៖ 

១.ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់(ជារបស់ជនសង្ស័យឈ្មោះ អះ អារី)

២.ថ្នាំគ្រាប់ពណ៌បៃតងចំនួន០១ថង់(ជារបស់ជនសង្ស័យឈ្មោះ អះ អារី)

៣.កញ្ចប់ទំពាំងបាយជូរពណ៌ក្រហមចំនួន៥កញ្ចប់(ជារបស់ជនសង្ស័យឈ្មោះ អះ អារី)

៤.ម៉ូតូម៉ាកHonda Scoopy ពណ៌សលាយផ្កាឈូក ចំនួន០១គ្រឿងដែលមានផ្លាកលេខភ្នំពេញ 1KO-0694។

៥.ម៉ូតូម៉ាកHonda សេ១២៥ ពណ៌ខ្មៅ ចំនួន០១គ្រឿងដែលមានផ្លាកលេខភ្នំពេញ 1FB-1248។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស រស្មី


ចែករំលែក៖