ព័ត៌មានទាន់ហេតុការណ៍៖

Forvia និង BYD នឹងបន្តចាប់ដៃគូជាមួយគ្នាវាយលុកទីផ្សារអឺរ៉ុប

ចែករំលែក៖

 ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តធំជាងគេទីប្រាំពីររបស់ពិភពលោក Forvia នឹងនាំចាប់ដៃគូសហការជាមួយនឹងអ្នកឯកទេសខាងលិតរថយន្តអគ្គីសនីចិន BYD នៅក្នុងទឹកដីអឺរ៉ុប។

  បច្ចុប្បន្នរបស់ពួកគេគឺជាដៃគូជាមួយគ្នាក្នុងតំបន់អាស៊ី ហើយក្រុមហ៊ុន Forvia បាននិយាយថាក្រុមហ៊ុនទាំងពីរនឹងប្រតិបត្តិការរួមគ្នានៅក្នុងរោងចក្រថ្មីរបស់ BYD នៅក្នុងប្រទេសហុងគ្រី ដែលជាការពង្រីកភាពជាដៃគូវបន្ថែមទៀត។ 

  លោក Patrick Koller នាយកប្រតិបត្តិក្រុមហ៊ុន Forvia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចសហការរបស់យើងបាននាំមកនូវសមិទ្ធផលសំខាន់ៗនៅក្នុងតំបន់អាស៊ីរួចហើយ ហើយយើងមានទំនុកចិត្តថាការពង្រីកនេះនឹងជំរុញឱ្យមានការបង្កើតថ្មី និងការរីកចម្រើនបន្ថែមទៀតនៅក្នុងទីផ្សារអឺរ៉ុប” ។

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដូចជា Forvia ដែលរងផលប៉ះប៉ាល់ដោយសារការលក់រថយន្តទូទាំងពិភពលោកមិនសូវបានច្រើន កំពុងស្វែងរកការទាញយកអត្ថប្រយោជន៍ ក្នុងពេលដែលក្រុមហ៊ុនផលិតរថយន្តចិនបានសំលឹងរកទីផ្សារថ្មីៗ ពិសេសនៅតំបន់អឹរ៉ុបតែម្តង៕

ដោយ៖ ភារៈ


ចែករំលែក៖