ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល​មួយថ្ងៃ​! ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨១នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៣១ករណីទូទាំងប្រទេសម្សិលមិញនេះ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​សមត្ថកិច្ចជំនាញ​ប្រឆាំងបទល្មេីសគ្រឿងញៀន​នៅតាមបណ្ដារាជធានី​ ខេត្ត​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន ៨១នាក់ (ស្រី ១១នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣១ករណី នៅទូទាំងប្រទេស​ កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ​! ។​ ដូច្នេះ​យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​! ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់ រួមមាន៖​ ជួញដូរ ៤ករណី ឃាត់ ១៣នាក់(ស្រី ១០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១៨ករណី ឃាត់ ២៩នាក់(ស្រី ២នាក់)​និងប្រើប្រាស់ ៩ករណី ឃាត់ ៣៩នាក់(ស្រី ៨នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែកក្កដា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ១០០,២២ក្រាម។​ មេតំហ្វេតាមីនWy)​ស្មេីនិង​៣៦៧,៥១ក្រាម។​ កេតាមីន(Ke)​ ស្មេីនិង​៣,០៨ក្រាម។​ និងអុិចស្តាសុី(mdma)​ ស្មេីនិង​០,៨១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ទាំង​ ១៤អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៤០,៧១ក្រាម។

*២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកWy ៣៦២,៥២ក្រាម, Ke ០,៦៣ក្រាម និងMDMA ០,៨១ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ០,២៦ក្រាម។

*៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់  ចាប់យកIce ១៣,៤៣ក្រាម។

*៥ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៦ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ចាប់យកIce ២,០៤ក្រាម។

*៧ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៧៧ក្រាម។

*៨ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៥០ក្រាម។

*៩ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៩២ក្រាម។

*១០ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១១នាក់ ស្រី ១នាក់ ចាប់យកWy ៤,៩៩ក្រាម។

*១១ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៨,៣៣ក្រាម។

*១២ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់ ស្រី ៧នាក់។

*១៣ / ព្រះសីហនុ៖ រក្សាទុក ៨ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យកIce ៦,៧៣ក្រាម និងKe ២,៤៥ក្រាម។

*១៤ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៥៣ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖