ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅស្ថានទូតវៀតណាម ប្រចាំកម្ពុជា។
សូមបញ្ជាក់ថា ឯកឧត្តម Nguyen Phu Trong បានទទួលមរណភាព កាលពីវេលាម៉ោង ១:៣៨នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យយោធា ក្រុងហាណូយ ក្នុងជន្មាយុ៨០ឆ្នាំ៕
ដោយ ៖ សិលា