ភ្នំពេញ៖ មន្ត្រីរាជការ ទូទាំងខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៤ បានធ្វើពិធីអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ ដែលចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច មហាមវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានការចូលពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រាជការគ្រប់លំដាប់ថ្នាក់ ។
ក្រោមសំឡេងស្រែកជយឃោសព្រមៗគ្នា « យើងខ្ញុំសូមអបអរសាទរនិងគាំទ្រ ពិធីបើកការដ្ឋានព្រែកជីកហូណូនតេជោថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤ » ដែលជាសំឡេង របស់មន្ត្រីរាជការខណ្ឌច្បារអំពៅដឹកនាំដោយលោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌហើយជាសំឡេងចេញពីទឹកចិត្តបេះដូងពិតប្រាកដក្នុងការគាំទ្រគម្រោង ព្រែកជីកជាប្រវត្តិសាស្ត្រនិងមានតម្លៃមហាសាលសម្រាប់ប្រទេសជាតិនិងប្រជាជនជំនាន់ក្រោយដើម្បីទ្រទ្រង់ សេដ្ឋកិច្ចជាតិ និងជា ពិសេសគឺធ្វើឲ្យប្រទេសជាតិយើងមានការរីកចម្រើនកាន់តែទ្វេដង ។
សូមជម្រាបថាព្រែកជីកហ្វូណនតេជោគឺជាព្រែកជីក ដ៏មានសារៈសំខាន់សម្រាប់ ទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជំរុញឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើន ថែមទៀត លើសពីនេះទៀត ប្រទេសជាតិយើង លែងខ្ចីដង្ហើមគេដកទៀតហើយគឺ ។ ព្រែកជីកហ្វូណនតេជោនេះ គឺតភ្ជាប់ពីសមុទ្រនៅក្នុងខេត្តកែប ភ្ជាប់មកទន្លេមេគង្គក្រោម នៅចំនុចស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រវែងជាង១០០ គីឡូម៉ែត្រ ហើយចំណាយទឹកប្រាក់អស់ជាង១០០០លានដុល្លា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនិងបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខនេះ ៕
ដោយ៖ សណ្តោស