ព័ត៌មានទាន់ហេតុការណ៍៖

ឆមាសទី១ ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើងប្រមាណ ៦,៣% និងត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដែលខ្ពស់ជាងឆ្នាំមុន (៥%)

ចែករំលែក៖

ភ្នំពេញ​៖​ នៅឆមាសទី១ ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើងប្រមាណ ៦,៣% និងត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដែលខ្ពស់ជាងឆ្នាំមុន (៥%)។ កំណើននេះត្រូវបានគាំទ្រជាចម្បង ដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍។​ នេះបេីយោង​ការបញ្ជាក់​ពី​លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា​ (NBC)។ 

អតិផរណាមានកម្រិតជាមធ្យមត្រឹម ០,៤% ប៉ុណ្ណោះ។ ទុនបម្រុងអន្តរជាតិមានចំនួន ២០ ប៊ីលានដុល្លារអាមេរិក ដែលប្រហាក់ប្រហែលនឹងចុងឆ្នាំ២០២៣។

ឥណទានទៅគ្រប់វិស័យបានកើនឡើងត្រឹម ២,៦% ដល់ ២៣៨,១ ទ្រីលានរៀល សមមូលនិង ៥៨,៩ ប៊ីលានដុល្លារអាមេរិក ខណៈដែលប្រាក់បញ្ញើអតិថិជនមានកំណើនក្នុងអត្រា ១៣,៤% ដល់ ២០៩,៩ ទ្រីលានរៀល សមមូលនឹង ៥១,៩ ប៊ីលានដុល្លារអាមេរិក៕

ដោយ​៖ តារា​


ចែករំលែក៖