ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមបញ្ជូនខ្លួន​ក្រុមចោរប្លន់​ ដែលប្រើកាំបិតផ្គាក់ដេញកាប់ប្លន់យកម៉ូតូ​ពលរដ្ឋ​ នៅខណ្ឌដង្កោ​ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមចោរ​ប្លន់​ចំនួន​ ០២នាក់​ ដែលប្រើកាំបិតផ្គាក់ដេញកាប់ប្លន់យកម៉ូតូ​ប្រជាពលរដ្ឋ​ធ្វើដំណើរតាមផ្លូវ នៅមូលដ្ឋានខណ្ឌដង្កោ​​ ត្រូវ​បានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បង្ហាញមុខ​ជាសាធារណៈ​ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់។ 

យោងតាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា៖​ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៤ និង ៣០នាទី ទៀបភ្លឺ នៅចំណុចតាមបណ្តោយផ្លូវលេខ១០៤ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតផ្គាក់ដេញកា.,ប់ប្ល,.ន់យកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ ០១គ្រឿង ឌូក ពណ៌ស មិនចាំផ្លាកលេខ បើកកៀរម៉ូតូជនរងគ្រោះ០១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1JY-7164 ដែលកំពុងជិះគ្នា ០២នាក់ ឲ្យអែបកៀន រួចធ្វើសកម្មភាពដោយប្រើកាំបិតផ្គាក់ ០១ដើម គំ.,រាមកំហែងយាររកកា,.ប់ទៅលើជនរងគ្រោះ ព្រមទាំងស្រែកសម្លុ.,ត ធ្វើឲ្យជនរងគ្រោះមានការភិតភ័យ រួចក៏រត់ចោលម៉ូតូ បន្ទាប់មកជនសង្ស័យទាំង ០២នាក់ ក៏បានយកម៉ូតូរបស់ជនរងគ្រោះតែម្តង ។

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២២ និង០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង (ច្រកអគ្គីសនី) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងដកហូតបានម៉ូតូ ០១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម ដែលជារបស់ជនរងគ្រោះ និងសម្ភារមួយចំនួន ។

ជនរងគ្រោះឈ្មោះ ល ស ម ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅ ភូមិសង្ខា ឃុំព្រៃស្លឹក ស្រុកត្រាំង ខេត្តតាកែវ ។​ សម្ភារបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1JY-7164 ។

 ចំណែក​ជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖

  ១-ឈ្មោះ រ៉ា ស៊ីណា ហៅ រ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្លូវបេតុង (ច្រកអគ្គីសនី) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

 ២-ឈ្មោះ ញ៉ក់ បញ្ញា ហៅ រ៉ាក់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡានដឹកដី មានទីលំនៅ ផ្លូវបេតុង (ច្រកអគ្គីសនី) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបានរួមមាន៖  

     -ម៉ូតូ ០១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម (ពាក់ផ្លាកលេខក្លែងបន្លំ ភ្នំពេញ 1HH-1837) ជាផលនៃបទល្មើស

     – សោច្នៃសម្រាប់កាច់បំបែកសោ ក ម៉ូតូ ០១ដើម 

     -សម្ភារមួយចំនួន ។

  បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេីនេះ​ ត្រូវ​បានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​៕

ដោយ​៖ តារា​


ចែករំលែក៖