ខេត្តកំពង់ឆ្នាំង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្កភ្ញាក់ផ្អើលជាថ្មីម្តងទៀត ខណៈដែលសម្ដេចបានចុះបំពេញបេសកកម្មក្រៅផ្លូវការ នៅសាលាបឋមសិក្សាអនុវត្ត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សូមជម្រាបជូនថា បេសកកម្មក្រៅផ្លូវការនេះ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុត្តគម្រោងសាលារៀនគំរូរបស់សាលានេះ ។ ហើយនេះគឺជាការអញ្ជើញបំពេញបេសកកម្មដ៏ភ្ញាក់ផ្អើលក្នុងក្របខណ្ឌវិស័យអប់រំដោយមិនមានការជូនដំណឹងជាមុនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាននោះទេ។
គួររម្លឹកផងដែរថា សម្តេចធិបតី ធ្លាប់បានបន្លំខ្លួនក្នុងសម្លៀកបំពាក់សាមញ្ញចុះពិនិត្យដោយផ្ទាល់នៅ Pub Street នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ថ្មីៗនេះ ដើម្បីសួរសុខទុក្ខម្ចាស់អាជីវកម្ម និងពិនិត្យមើលស្ថានភាពជាក់ស្តែងលើវិស័យទេសចរណ៍ផងដែរ៕
ដោយ៖ តារា