ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្ត​កំពត​៖​ ជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ

ចែករំលែក៖

ខេត្ត​កំពត​៖​ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា ដោយសារកត្តាអាកាសធាតុ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះ ជាក់ស្តែង នៅតំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គិសនីកំចាយ ទឹកបានកើនឡើងដល់កម្ពស់ ១៤៨,៨៤ម៉ែត្រ លំហូរចូល អាងមានចំនួន ៣៦១,៧៣ម៉ែត្រគូប ក្នុងមួយវិនាទី។ 

តាមការគូសបញ្ជាក់របស់ក្រុមការងារបច្ចេកទេស នៃ ទំនប់វារីអគ្គិសនីកំចាយ ក្រុមការងារនឹងធ្វើការបើកទ្វារទឹកចំនួន១ កម្ពស់១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់ វារីអគ្គិសនី វេលាម៉ោង ១៦:០០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយសន្សឹមៗតាមលក្ខណៈ បច្ចេកទេស។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ តារា


ចែករំលែក៖