ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ មានកម្ពស់ ១៣,៥១ម៉ែត្រ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននូវកម្ពស់ ១៣,៥០ម៉ែត្រ។
យោងតាមសេចក្តីជូនដំណឹងនេះដែរ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងអស់ និងបងប្អូនរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយហាមឃាត់កូនចៅតូចៗមិនត្រូវចុះលេងទឹក និងត្រូវរៀបចំទុកដាក់សម្ភារ និងឯកសារសំខាន់ៗដែលចាំបាច់ឱ្យបានត្រឹមត្រូវ៕
ដោយ ៖ សិលា