ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi អធិប្បាយពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិនលើបញ្ហាសមុទ្រចិនខាងត្បូង

ចែករំលែក៖

  អន្តរជាតិ ៖ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤  គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក  Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានអធិប្បាយពីគោលជំហររបស់ប្រទេសចិនលើបញ្ហាសមុទ្រចិនខាងត្បូងក្នុង

អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាមួយចំនួននៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក  Wang Yi បានថ្លែងថា ប្រទេសចិនមានទីសំអាងនៃប្រវត្តិសាស្ត្រនិងភស្តុតាងខាងផ្លូវច្បាប់យ៉ាងពេញលេញចំពោះអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍លើសមុទ្រចិនខាងត្បូង ។ ប្រទេសចិនគិតពិចារណាអំពីការរក្សាមេត្រីភាពជាមួយប្រទេសជិតខាងនិងស្ថានការណ៍ទូទៅនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលបានចុះហត្ថលេខាលើ «សេចក្តីប្រកាសប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង»ជាមួយបណ្តាប្រទេសអាស៊ាន និងបានអនុវត្ត «សេចក្តីប្រកាស»ដោយគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធិភាពជាប់រហូត   ព្រមពេលជាមួយគ្នានេះដែរ ប្រទេសចិនប្រកាន់ខ្ជាប់នូវការគ្រប់គ្រង់ការខ្វែងគំនិតគ្នាដោយសមរម្យតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាជាមួយប្រទេសពាក់ព័ន្ធផ្ទាល់ ។ ប្រទេសចិននិងបណ្តាប្រទេសអាស៊ានកំពុងជំរុញការពិគ្រោះពិភាក្សាស្តីពី “ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង” ធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងលើសមុទ្រយ៉ាងសកម្ម រួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពសមុទ្រចិនខាងត្បូង ។ ប្រទេសនានាក្នុងតំបន់មានជំនឿចិត្ត តម្រិះប្រាជ្ញា និងសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងឱ្យបានល្អ៕

ដោយ ៖ សិលា


ចែករំលែក៖