អន្តរជាតិ ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នារសៀលថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Han Zheng តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបានជួបពិភាក្សា ជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុងប៉ារីស។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ថ្លែង ក្នុង កិច្ច ជំនួប លោក Han Zheng បានផ្ញើការ សួរសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅកាន់លោក Bach ហើយ បាន ថ្លែង ថា ពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសមានភាពអស្ចារ្យ ភាគី ចិនសូម ស ម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះរឿងនេះ។ ក្នុង បរិបទ អន្តរជាតិ ពេល បច្ចុប្បន្ន នេះ គួរតែផ្សព្វផ្សាយ ស្មារតី កីឡា អូឡាំពិក ដូច្នេះ ព្រឹត្តិការណ៍កីឡា អូឡាំពិកលើកនេះ មាន សារៈសំខាន់ ពិសេស។ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួត កីឡារដូវរងាអាស៊ីនៅឆ្នាំក្រោយ ប្រទេសចិនរីករាយបន្តពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពកម្រិត ខ្ពស់យ៉ាង ស៊ីជម្រៅជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
ជា ការ ឆ្លើយ តប លោក Bach បានផ្តាំ ផ្ញើ លោក Han Zheng ពាំនាំ ការសួរសុខទុក្ខដ៏ស្មោះត្រង់របស់លោក ជូន ចំពោះ លោក Xi Jinping ប្រធានរដ្ឋចិន ហើយបានថ្លែង ថា ប្រទេសចិនបានទទួលជោគជ័យក្នុងការ ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ក្នុងបរិបទជំងឺកូវីដ១៩ ដែលបានផ្តល់នូវបទពិសោធ ដ៏សំខាន់សម្រាប់ប្រទេសជុំវិញពិភពលោកធ្វើជា ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកដោយជោគជ័យ។ ខ្ញុំជឿជាក់ថា ការសម្តែងដ៏ឆ្នើមរបស់គណៈប្រតិភូកីឡាចិននឹងរួមចំណែកយ៉ាងសំខាន់ដល់ការ រៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិកលើកនេះដោយ ជោគជ័យ ៕
ដោយ ៖ សិលា