ព័ត៌មានទាន់ហេតុការណ៍៖

បុរស០២នាក់ វាយគ្នាលើផ្លូវសាធារណៈ ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៩ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ បុរស០២នាក់ វាយ គ្នាលើផ្លូវសាធារណៈ ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៣:៣០នាទីយប់មានករណីហិង្សា វាយគ្នាទៅវិញទៅមករវាងអ្នកបើករថយន្តតាក់សុីជាមួយនឹងអ្នកជិះម៉ូតូនៅចំណុចមុខបុរីចំការមន ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសាររឿងជម្លោះ គ្នាបន្តិចបន្តួចបើកបរមិនយោគយល់គ្នានៅពេលពួកគេធ្វើដំណើរលើដងផ្លូវ។

១. ឈ្មោះ ប៊ី សុផាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ៣១១ ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបជាងសំណង់ (មានសភាពស្រវឹង)។

២. ឈ្មោះ ម៉េង រតនៈ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ផ្ទះ១១ ផ្លូវបេតុង ព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបបើករថយន្តតាក់សុី (រងរបួសក្រោមភ្នែកខាងស្តាំស្រាល)។

ការឃាត់ខ្លួនបុរសទាំង០២នាក់ខាងលើ កម្លាំងសមត្ថកិច្ចធ្វើឡើងខណៈដែលចុះល្បាតត្រួតពិនិត្យរក្សាសន្តិសុខនៅក្នុងភូមិសាស្រ្តខណ្ឌចំការមន លុះសមត្ថកិច្ចបានល្បាតមកដល់ចំណុចខាងលើក៏បានឃើញបុរសទាំង០២ វាយគ្នានិងមានអ្នកសារព័ត៌មានកំពុងតែផ្សាយឡាយនៅទីនោះ ទើបកម្លាំងល្បាតបាននាំខ្លួនពួកគេយកមកសាកសួរអនុវត្តតាមនីតិវិធីតែម្តង៕

ដោយ​៖ តារា​


ចែករំលែក៖