ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋដាក់ជាសំនួរថា?តើពេលណាទើបមានចំណាត់ការច្បាស់លាស់ចំពោះម្ចាស់គោដែលបណ្ដោយឲ្យសត្វគោដើរតាមទីសាធារណៈរាប់សិបឆ្នាំធ្វើឲ្យពលរដ្ឋនៅក្រុងប៉ោយប៉ែតក្ដៅក្រហាយខណៈដើរដេក អាចម៍ នោមនៅមុខផ្ទះ បេះបោចផលដំណាំ បង្កគ្រោះថ្នាក់ចរាចរណ៍រាប់សិបដងបណ្ដាលឱ្យពលរដ្ឋស្លាប់ក៏មាន ។
គេមើលឃើញថា ជារៀងរាល់ថ្ងៃនៅតាមទីសាធារណៈមនុស្សកំពុងធ្វើដំណើរមមាញឹកនៅលើដងផ្លូវដើម្បីទៅរកទទួលទានចិញ្ចឹមជីវិតប្រចាំថ្ងៃ រីឯសត្វគោក៏មកមមាញឹកដើម្បីទៅរកស៊ីនៅតាមផ្លូវជាច្រើនខ្សែនៅក្នុង ក្រុងប៉ោយប៉ែត ធ្វើឲ្យបាត់បង់សោភណ្ឌភាពទីក្រុង ហើយកន្លងទៅថ្មីៗនេះដែរក្រុងប៉ោយប៉ែតក៏ធ្លាប់ទទួលជ័យលាភីចំណាត់ថ្នាក់ទីក្រុងល្អ ប៉ុន្តែរយៈពេលជាច្រើនឆ្នាំមកហើយការអនុវត្យច្បាប់ទៅលើម្ចាស់គោ ក្របី ហាក់គ្មានប្រសិទ្ធភាព បណ្ដោយឲ្យសត្វគោក្របីដើរពាសពេញក្រុង បង្តើតជាបញ្ហាដល់អ្នកធ្វើដំណើរ បង្ករគ្រោះចរាចរណ៍ច្រើនលើកច្រើនសារ ខ្លះរងរបួសធ្ងន់ធ្ងរ ខ្លះទៀតរហូតបាត់បង់ជីវិតដោយសារសត្វគោដេកតាមផ្លូវនៅពេលយប់ផងដែរ។
កន្លងទៅថ្មីៗដូចជាករណីក្របីដេញវ័ធមនុស្សធ្វើដំណើរ នៅផ្សារអគ្គធ្វើឲ្យរងបួសនិងដេញវ័ធសមត្ថកិច្ចពេលចុះដេញចាប់ទៀតផង។ទាំងនេះហើយដែលធ្វើឲ្យពលរដ្ឋព្រួយបារម្ភ ។បញ្ហាសត្វគោក្របីដែលដើរត្រាចចរតាមទីសាធារណៈនៅក្រុងប៉ោយប៉ែតជាច្រើនឆ្នាំមក គេឃើញថាអភិបាលក្រុងបីជំនាន់ហើយ ដែលបានណែនាំទៅដល់អ្នកចិញ្ចឹមសត្វគោ ក្របីលែងតាមផ្លូវ ប៉ុន្តែនៅតែធ្វើអ្វីមិនកើតដល់ម្ចាស់សត្វពាហនៈទាំងនោះនៅឡើយ ហើយគេថានៅតែបន្តឲ្យដើរជារៀងរាល់ថ្ងៃ។
កន្លងទៅថ្មីនេះបញ្ហាសត្វគោ ក្របី រដ្ឋបាលក្រុងប៉ោយប៉ែតក៏ធ្លាប់ចេញលិខិតព្រមានទៅលើម្ចាស់សត្វពាហនៈខាងលើនេះដែរ តែការព្រមានហាក់បីដូចជាគ្មានប្រសិទ្ធភាពនោះឡើយ និយាយជារួមអភិបាលក្រុងខាងលើធ្លាប់ព្រមានគ្រប់អាណត្តិឬ ការអនុវត្តច្បាប់របស់រដ្ឋបាលក្រុងអត់ប្រសិទ្ធភាព។
ក្នុងករណីខាងលើនេះ ពលរដ្ឋក៏អំពាវនាវដល់អាជ្ញាធរឫមន្ត្រីជំនាញក្រុងប៉ោយប៉ែតល្មមមានវិធានការតឹងរឹងចំពោះម្ចាស់សត្វពាហនៈហើយដោយមើលឃើញថាសត្វគោខាងលើនេះបានលែងឲ្យដើររាប់សិបឆ្នាំ មិនថាផ្លូវជាតិ ផ្លូវបេតុងឬ ផ្លូវលំគ្រប់ច្រកល្ហក បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ។ ដើម្បីកែប្រែក្រុងមួយនេះឲ្យមានសោភ័ណ្ឌភាពល្អប្រសើរដោយគ្មានសត្វពាហនៈមករំខានដល់ប្រជាពលរដ្ឋធ្វើដំណើររកស៊ីទទួលទាន់ប្រចាំថ្ងៃនិងកាត់បន្ថយសំឡេងសឺរ៉ែនពេទ្យដោយមិនចង់ឮពាក្យពលរដ្ឋថា គ្រោះថ្នាក់ដោយបណ្ដាលមកពីសត្វគោ ក្របីទៀតឡើយ ៕
ដោយ ៖ វណ្ណា