អុីរ៉ង់បានព្រមានថា ខ្លួននឹងធ្វើការសងសឹកយ៉ាងតឹងរ៉ឹងបន្ទាប់ពីការធ្វើឃាតនាពេលថ្មីៗនេះដែលធ្វើឡើងដោយអុីស្រាអែល។
អាជ្ញាធរអុីរ៉ង់បានលើកទង់ក្រហមនៅលើដំបូលនៃវិហារអ៊ិស្លាម Jamkaran ដែលយោងទៅតាមប្រពៃណីរបស់និកាយស៊ីអ៊ីត តំណាងឱ្យទាំងការបង្ហូរឈាមដោយអយុត្តិធម៌ និងការអំពាវនាវឱ្យមានការសងសឹកចំពោះមនុស្សដែលត្រូវបានសម្លាប់។
ទីក្រុងតេអេរ៉ង់បានធ្វើការសម្រេចចិត្តនេះបន្ទាប់ពីការសម្លាប់ប្រមុខកងកម្លាំងប្រដាប់អាវុធហាម៉ាស់ – លោក Ismail Haniyeh ដោយសន្យាថានឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះឧប្បត្តិហេតុនេះ។
សេចក្តីថ្លែងការណ៍មួយពីបេសកកម្មរបស់អុីរ៉ង់ទៅកាន់អង្គការសហប្រជាជាតិបាននិយាយថា “ការឆ្លើយតបទៅនឹងការសម្លាប់នឹងក្លាយជាប្រតិបត្តិការដ៏ឃោរឃៅពិសេសដែលមានគោលបំណងធ្វើឱ្យមានការសោកស្តាយយ៉ាងខ្លាំងចំពោះជនល្មើស” ។ យោងតាមតំណាងរបស់ក្រុងតេអេរ៉ង់ អុីរ៉ង់មានបំណងធ្វើយុទ្ធនាការប្រឆាំងនឹងអុីស្រាអែលដើម្បីឆ្លើយតបនឹងការស្លាប់របស់លោក Haniyeh ដែលជាមេដឹកនាំក្រុមហាម៉ាស់៕
ដោយ៖ ធីរីណា(រូបថត៖ GD&TD)