ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រៃវែងបានខិតខំពង្រឹងនិងពន្លឿនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ និងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែងពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយបានចុះធ្វើ និងនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសៀវភៅគ្រួសារប្រភេទ(ក២)និង(ក៤)ដែលបានធ្វើរួចរាល់ទៅប្រគល់ជូនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាំយកជូនដល់ខ្នងផ្ទះ ប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ។

ក្នុងនោះផងដែរដើម្បីឆ្លើយតបនូវរាល់សំណូមពរ តម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមន្ត្រីនគរបាលខេត្តព្រៃវែងក៏បានចុះអនុវត្តការងារនគរបាល  និងសហគមន៍សួរសុខទុក្ខប្រជាពលរដ្ឋ ជាប្រចាំក្នុងមូលដ្ឋានដើម្បីសាកសួរអំពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ជំរុញបន្ថែមដល់ពលរដ្ឋដែលមានកូនចៅគ្រប់អាយុ និងអ្នកដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឲ្យបានគ្រប់ៗគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖