ភ្នំពេញ ៖ អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើគិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ !
ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នឹងត្រូវប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ អមដោយការបាញ់កាំជ្រួច និងទូងស្គរទូទាំងប្រទេស ដើម្បីជាការគាំទ្រដល់គម្រោងប្រវត្តិសាស្រ្តនេះ។
គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប ។
សូមបញ្ជាក់ថា ៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ លើកទី១ ក្នុងវិស័យដីក៏ជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។
+ ទិដ្ឋភាពទូទៅ
– ព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុក កោះធំ និងបន្តរហូត ដល់សមុទ្រ ខេត្តកែប។
– ព្រែកជីកនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជន សរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងនិងទទួល ផលពីគម្រោងផ្លូវទឹកនេះ។
– ព្រែកជីកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និង ជម្រៅទឹក ប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាត សុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយ សុវត្ថិភាព។
– គម្រោងនេះនឹងត្រូវចំណាយ ថវិកាប្រមាណ ១,៧ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់សាងសង់ ដែលត្រូវប្រើប្រាស់ ពេលវេលា ៤ឆ្នាំ។
– រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការវិនិយោគក្នុងរូបភាព ភាពជាដៃគូររវាងរដ្ឋ និងឯកជន ដែលក្រុមហ៊ុនវិនិ យោគ
ត្រូវសាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ក្នុងរយៈពេលមួយសមស្រប ។ ការវិនិយោគនេះគឺរាជរដ្ឋាភិបាល និងមិនចំណាយថវិកា ឬត្រូវខ្ចីថវិកាពីប្រភពណាមួយមកសាងសង់នោះទេ ពោលគឺក្រុមហ៊ុនវិនិយោគនឹងចំណាយទុន ផ្ទាល់ខ្លួន ឬពីដៃគូររបស់ខ្លួន ១០០%ដើម្បីវិនិយោគលើគម្រោងនេះ។
+ ផលប្រយោជន៍នៃព្រែកជីកហ្វូណនតេជោ រួមមាន ៖
– ពង្រឹងនយោបាយ និងយុទ្ឋសាស្ត្ររបស់កម្ពុជា ក្នុងគោលជំហររក្សានូវ ឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាព នៃវិស័យ នាវាចរណ៍ និងសន្តិសុខផ្ទៃក្នុងប្រទេស។
– ផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដូចជា៖
អត្រាខ្ពស់ នៃផលចំណេញ សេដ្ឋកិច្ច ត្រឡប់មកវិញពីកា រវិនិយោគប្រមាណពី ២០% ទៅ ៣១%។
– កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន និងរបាំងពន្ធគយ នាពេលបច្ចុប្បន្ន។
– ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្មការ អភិវឌ្ឍផែរណបថ្មីៗជាច្រើន
– ការទាក់ទាញការ វិនិយោគ និងការអភិវឌ្ឍលើ វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។
– ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្តវារីវប្បកម្ម និង ចិញ្ចឹមសត្វ
– ការជំរុញអភិវឌ្ឍន៍ពហុវិស័យរួមមានកសិកម្មផលផល ទេស ចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនី យកម្ម ទីក្រុង ជាដើម។
– ការបង្កើត មុខរបរ និងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងទឹកជំនន់។
– រក្សាបាននូវលំនឹងនៃរបបលំហូរទឹក និងស្ថិរភាពបរិស្ថានដោយមិនបង្កឱ្យមាន ផលប៉ះពាល់ជា អវិជ្ជមាន លើរបបលំ ហូរទឹក ទន្លេមេគង្គ និងទន្លេផ្សេងៗទៀត។
– ការរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងទីជម្រកធម្មជាតិសម្រាប់ ជីវចម្រុះ៕
ដោយ ៖ សុខ ខេមរា