ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ សូមជម្រាបជូនថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៧៤ ៦៧៥ នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥៦ ៤២៣ នាក់។
ក្រសួង បានបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៥ ៤២២បណ្ណ កើនឡើង ០,៧% និងទទួលបានចំណូលសរុប ៧០៤ ៧១៤$ កើនឡើង ២៣,៩%។
* គួរបញ្ជាក់ផងដែរថា ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៦៦ ជើងហោះហើរក្នុងនោះ៖
– អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៤៥ ជើងហោះហើរ
– អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ ជើងហោះហើរ
– អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៩ ជើងហោះហើរផងដែរ៕
ដោយ៖ តារា