ព័ត៌មានទាន់ហេតុការណ៍៖

កម្មករនិយោជិតទាំងអស់បានឈប់សម្រាកដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការងារ អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាកដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅតាមសហគ្រាស គ្រឹះស្ថានរៀងៗខ្លួន។

ការឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងឱកាសចូលរួមអបអរសាទរ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។
យោងតាមសារាចរលេខ១១ សរ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពី ការអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរ សាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និងសេចក្តីណែនាំលេខ ១០៣/២៤ ក.ប/ស.ណ.ន.ខ.ល ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការវាយគង ជួង រតាំង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រសួងសូមណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ដូចខាងក្រោម៖ – ត្រៀម និងរៀបចំសម្ភារចាំបាច់នានា ដើម្បីធ្វើការផ្សាយបន្តផ្ទាល់នូវសំឡេងនិងទស្សនីយភាពនៃ

ពិធីផ្លូវការនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ចាប់ពីម៉ោង ៧:២០នាទីព្រឹក និង ធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅវេលាម៉ោង ៩:០៩នាទីព្រឹក នៅ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

– រៀបចំឱ្យមានកម្មវិធីកម្សាន្តផ្សេងៗ នៅក្នុងបរិវេណសហគ្រាស គ្រឹះស្ថានតាមលទ្ធភាពជាក់ស្តែង – អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ បន្ទាប់ពីបានចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីក៏ហ្វូណនតេជោជាផ្លូវការនៅតាមសហគ្រាស គ្រឹះស្ថានរៀងៗខ្លួនរួចមក។ អាស្រ័យដូចបានជម្រាបជូនខាងលើ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ទាំងអស់ អញ្ជើញចូលរួមកម្មវិធីអបអរសាទរនេះ នៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួនស្របតាមខ្លឹមសារនៃ សេចក្តីណែនាំនេះ ឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយនូវសកម្មភាពចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះ ឱ្យបានផុលផុស៕

ដោយ ៖ សិលា


ចែករំលែក៖