ខេត្តកណ្ដាល ៖ យុវជនម្នាក់បានសម្រេចចិត្តធ្វេីអត្តឃាត ដោយលោតពីលេីស្ពានព្រែកក្ដាមចូលក្នុងទន្លេលិចបាត់ស្រមោល។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងអាជ្ញាធរមានសមត្ថកិច្ច កាលពីវេលាម៉ោង០៩និង ៣៥នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅលើស្ពានមិត្តភាពកម្ពុជា -ចិន ព្រែកក្ដាម ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាកេីតហេតុខាងលេី មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JE-0639 អ្នកបើកបរឈ្មោះ វន វ៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិសំពរ័ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម លុះបើកបរមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់ម៉ូតូហើយលោតចូលក្នុងទឹកទន្លេបាត់រកពុំទាន់ឃើញ។
បេីតាមការបញ្ចាក់របស់ម្ដាយជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះ ខូចចិត្តរឿងសង្សារបែកចិត្ត។
បច្ចុប្បន្ននេះ វត្ថុតាងខាងលេីត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ហ្លួងជាបណ្ដោះអាសន្ន ៕ ដោយ ៖ ភារ៉ា ដង្កោ