ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី គាំទ្រ សំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសមាគមឧកញាកម្ពុជា ដោយសម្តេចជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងយុវជនអញ្ជើញទៅទស្សនកិច្ចផ្ទាល់នៅខេត្តដែលជាតំបន់សហប្រតិបត្តិការត្រីកោណ កម្ពុជា – ឡាវ – វៀតណាម ដោយផ្ទាល់

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំសូមគាំទ្រនូវប្រសាសន៍លើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសមាគមឧកញាកម្ពុជា ដោយសម្តេចជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងយុវជនអញ្ជើញទៅទស្សនកិច្ចផ្ទាល់នៅខេត្តដែលជាតំបន់សហប្រតិបត្តិការត្រីកោណ កម្ពុជា – ឡាវ – វៀតណាម ដោយផ្ទាល់។ អ្វីដែលជាទស្សនៈ នៃការធ្វើបែបនេះ គឺចង់ឱ្យអ្នកដែលមានទឹកចិត្តស្រលាញ់ជាតិ និងទឹកដីចូលរួមជាវិជ្ជមានក្នុងការថែរក្សាការពារ តាមរយៈការធ្វើដំណើរទៅដល់ទីតាំងនោះ ដើម្បីទៅឃើញឱ្យជាក់ស្តែងពីស្ថានភាព និងទិដ្ឋភាពនៃអ្វីដែលបាន និងកំពុងតែកើតឡើង ជាជាងការគ្រាន់តែស្រែកបន្ទរតាមរលកធាតុអាកាស។ ម្យ៉ាងទៀត ការបានទៅដល់ទីនោះក៏ជាផ្នែកមួយនៃការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍មួយផ្នែកផងដែរ។ នេះជាប្រសាសន៍ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខសាធារណៈ នៅរាត្រី ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខសាធារណៈ សូមចូលរួមទាំងអស់គ្នាដើម្បីភាពត្រឹមត្រូវ និងការពិតនៅកម្ពុជា! យើងជឿជាក់លើព្រះរាជាណាចក្រកម្ពុជា និងជឿជាក់លើរាជរដ្ឋាភិបាលដែលយើងបានជ្រើសរើសតាមរយៈសន្លឹកឆ្នោតរបស់យើង! ។

សូមបញ្ជាក់ផងដែរថា ៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ៕

ដោយ ៖ សិលា


ចែករំលែក៖