ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យជាមន្រ្តីយោធាម្នាក់ ពាក់ព័ន្ធករណីចាប់រំ លោភបានសម្រេច នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា យកមកសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់រំលោភ បានសម្រេច ដែលប្រព្រឹត្តកាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។
ជនសង្ស័យ ឈ្មោះ កែវ សកល ហៅ ទី ប្រុស ជាមន្រ្តីយោធាឋាន្តរសក្តិ វរសេនីយ៍ឯក។
បច្ចុប្បន្នជនសង្ស័យខាងលើ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ ត្រូវកម្លាំងជំនាញបានបញ្ចូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕ដោយ៖តារា